ការប្រកួតថ្មីមួយគឺ FIFA ASEAN Cup នឹងចាប់ផ្តើមជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាង FIFA និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍បាល់ទាត់ទូទាំងតំបន់។
ការប្រកាសនេះធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃអាទិត្យ ដែលប្រធាន FIFA លោក Gianni Infantino និងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាថ្មី។
ការប្រកួតនេះនឹងប្រមូលផ្តុំក្រុមជាតិមកពីប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងទម្រង់ដែលបំផុសគំនិតដូច Arab Cup ដែលត្រូវបានរៀបចំឡើងដំបូងដោយ FIFA ក្នុងឆ្នាំ 2021។
លោកInfantino បាននិយាយថា “នេះនឹងក្លាយជាការបន្ថែមដ៏អស្ចារ្យមួយចំពោះប្រតិទិនបាល់ទាត់ក្នុងតំបន់” ។ តាមរយៈការប្រកួត FIFA ASEAN Cup យើងកំពុងបង្រួបបង្រួមប្រទេសរួមគ្នា ហើយការប្រកួតនេះនឹងទទួលបានជោគជ័យយ៉ាងធំធេងព្រោះវានឹងជួយជំរុញបាល់ទាត់ជម្រើសជាតិក្នុងតំបន់អាស៊ាន និងគាំទ្រដល់ការអភិវឌ្ឍន៍កីឡារបស់យើងនៅទូទាំងអាស៊ីអាគ្នេយ៍”។
សហព័ន្ធបាល់ទាត់ពិភពលោកនឹងធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងតំបន់ រួមមាន សហព័ន្ធបាល់ទាត់អាស៊ី សហព័ន្ធបាល់ទាត់អាស៊ាន និងសមាគមសមាជិក FIFA ដែលពាក់ព័ន្ធ ដើម្បីបញ្ចប់ទម្រង់នៃការប្រកួត៕










