យន្តហោះកងទ័ពជើងទឹកអាមេរិកពីរគ្រឿងបានធ្លាក់ចូលទៅក្នុងសមុទ្រ

ចែករំលែក៖

យន្តហោះកងទ័ពជើងទឹកអាមេរិកពីរគ្រឿង រួមទាំងយន្តហោះចម្បាំងមួយគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រ ខណៈពេលកំពុងបំពេញបេសកកម្ម សមាជិកនាវិកទាំងអស់មានសុវត្ថិភាព មូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត។

កងនាវាប៉ាស៊ីហ្វិកកងទ័ពជើងទឹកអាមេរិកបានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ថា យន្តហោះចម្បាំង Super Hornet របស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿង និងឧទ្ធម្ភាគចក្រ Seahawk មួយគ្រឿងបានធ្លាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង។ សមាជិកនាវិកទាំងអស់បានរួចជីវិត។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ “នៅម៉ោងប្រហែល 2:45 រសៀល (ម៉ោងក្នុងស្រុក) ថ្ងៃទី 26 ខែតុលា ឆ្នាំ 2025 ឧទ្ធម្ភាគចក្រ MH-60R Sea Hawk ដែលជាកម្មសិទ្ធិរបស់កងអនុសេនាធំឧទ្ធម្ភាគចក្រវាយប្រហារលេខ 73 គឺ Battle Cats នៃកងទ័ពជើងទឹកអាមេរិក បានធ្លាក់ចូលទៅក្នុងសមុទ្រចិនខាងត្បូង ខណៈពេលកំពុងបំពេញបេសកកម្មធម្មតា”។
នៅថ្ងៃដដែល ប៉ុន្តែនៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ យន្តហោះចម្បាំងមួយគ្រឿងដែលជាកម្មសិទ្ធិរបស់កងអនុសេនាធំចម្បាំងវាយប្រហារលេខ 22 ក៏បានធ្លាក់ផងដែរ ខណៈពេលកំពុងបំពេញបេសកកម្មធម្មតាពីនាវាផ្ទុកយន្តហោះ USS Nimitz។ កងទ័ពជើងទឹកអាមេរិកបាននិយាយថា មូលហេតុនៃការធ្លាក់យន្តហោះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print