ជនជាតិខ្មែរ​ ពេញចិត្តនឹងការធ្វើការងារនៅចំណតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាការវិនិយោគ របស់ក្រុមហ៊ុនចិន

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ជនជាតិខ្មែរ ដែលធ្វើការ នៅចំណតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្តែងនូវពេញចិត្ត នឹងធ្វើការនៅទីនោះ ហើយកោតសរសើរពីការវិនិយោគរបស់ចិន នៅក្នុងព្រលាន្តយន្តហោះ ដែលផ្តល់ការងារយ៉ាងច្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរ។

ថ្លែងនៅក្នុងកម្មវិធីអបអរ ខួប២ឆ្នាំ នៃការដាក់ឲ្យដំណើរការព្រលាន្តយន្តហោះសៀមរាបអង្គរ កាលពីពេលថ្មីៗនេះ កញ្ញា នៅ សុខេង ដែលជាជនជាតិខ្មែរ បម្រើការងារ នៅព្រលាន្តយន្តហោះ ក្រោមការវិនិយោគរបស់ចិន បានប្រាប់ថា ជា ឱកាសល្អ ជាពិសេស ក្រោយពេលកូវីដ១៩ ដែលធ្វើឲ្យបាត់បង់ការងារជាច្រើន ហើយការវិនិយោគនេះ បានផ្តល់ការងារឲ្យបុគ្គលិក ជាជនជាតិខ្មែរ ជាច្រើននាក់ តាំងពីថ្នាក់តូចៗ មានបទពិសោធន៍តិចតួច រហូតដល់កម្រិតថ្នាក់ដឹកនាំ។

«ជាការវិនិយោគដ៏ល្អ ព្រោះយើងដឹងហើយថា អំឡុងកូវីដ១៩ ខេត្តសៀមរាប សេដ្ឋកិច្ចធ្លាក់ចុះ ខ្លាំង ប្រជាជនអត់មានការងារធ្វើ ភាគច្រើន ចំណាកស្រុក ទៅក្រៅប្រទេស ទៅតាមតំបន់ ខេត្តផ្សេងៗ ភ្នំពេញ ប៉ោយប៉ែត ព្រោះសៀមរាប ឱកាសការងារតិចខ្លាំង ហាងជាច្រើនបានបិទ ប៉ុន្តែ ដោយសារតែអាកាសយានដ្ឋានអន្តរជាតិយើងបានបើក ផ្តល់ឱកាសការងារ ដល់ប្រជាជនខ្មែរ យើង ព្រោះនៅទីនេះ មានប្រជាជនខ្មែរ ធ្វើការច្រើន…»

កញ្ញា ថា ការវិនិយោគ គឺ ជួយសេដ្ឋកិច្ចជាតិ ហើយក៏រំពឹងថា ទេសចរចិន នឹងមកទស្សនាកម្ពុជា បានកាន់តែច្រើន ដោយសារតែនេះ គឺជាការវិនិយោគរបស់ចិន ដូច្នេះ ក្រុមហ៊ុនចិនអាចជា ឱកាស នៅក្នុងការកៀគរ ទេសចរចិន ឲ្យមកទស្សនាកម្ពុជា។

«នេះគឺជាការរំពឹងទុក សង្ឃឹមថា ពួកគាត់ទាក់ទងភ្ញៀវចិន មកលេងច្រើន សង្ឃឹមបានកាន់តែច្រើនជាងនេះ យើងស្វាគមន៍ ព្រោះពេលនេះ ពួកយើងខំរៀនភាសាចិនកាន់តែច្រើន សូមស្វាគមន៍ ដោយកក់ក្តៅ»។

...

លោក Lu Qizhi ប្រធានការិយាល័យកុងស៊ុលស្ថានទូតចិនប្រចាំនៅខេត្តសៀមរា បានមានប្រសាសន៍ថា ចាប់តាំងពីបើកដំណើរការ អាកាសយានដ្ឋានបានបង្កើតការងារដោយផ្ទាល់ប្រមាណ ១,០០០កន្លែង ដោយបានជំរុញយ៉ាងសំខាន់នូវការអភិវឌ្ឍ នៃឧស្សាហកម្មពាក់ព័ន្ធ ដូចជា ទេសចរណ៍ សណ្ឋាគារ និង ភស្តុភារ។ ជាមួយនឹងតំបន់សេដ្ឋកិច្ចបន្តបន្ទាប់ និង ឧស្សាហកម្មផ្សេងៗ នឹងបង្កើតឱកាសការងារ កាន់តែច្រើន សម្រាប់តំបន់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print