ទីតាំងសត្តឃាតដ្ឋានសត្វជ្រូកមួយកន្លែងនៅក្រុងប៉ោយប៉ែត​ បង្កជះក្លិនស្អុយដល់ពលរដ្ឋ​ជិតខាង​ ត្រូវ​បានអាជ្ញាធរខេត្តបន្ទាយមានជ័យចុះបិទ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖​ ទីតាំងសត្តឃាតដ្ឋានសត្វជ្រូកមួយកន្លែង ដែលបង្កជះក្លិនស្អុយរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ត្រូវ​បានអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញបសុពេទ្យនៃមន្ត្រីកសិកម្មខេត្ត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ​ ចុះ​ផ្អាក​អាជីវកម្ម​។

ក្នុងប្រតិបត្តិការនោះ​ ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្រ្តីអន្តរវិស័យមន្រ្តីការិយាល័យបសុពេទ្យ នៃមន្ទីរកសិកម្មខេត្ត អាជ្ញាធរក្រុងប៉ោយប៉ែតព្រមទាំងមានការចូលរួមពីភាគីម្ចាស់ទីសត្តឃាតផងដែរ។

បើតាមអភិបាលរងខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ បានបញ្ជាក់ថា​ ម្ចាស់ទីតាំងត្រូវផ្អាកសកម្មភាពពិឃាត់សត្វ និងទុករយៈពេល២សប្តាហ៍ទៀតអោយរុះរើ។ ព្រោះថា អាជ្ញាប័ណ្ណនៃទីសត្តឃាតនេះបានផុតកំណត់តាំងពីឆ្នាំ២០២៤ ដោយរដ្ឋពុំបានអនុញាតអោយបន្តអាជីវកម្មលើទីតាំងខាងលើទៀតទេ។

លោកអភិបាលរងរូបនេះ​ បានបញ្ជាក់បន្ថែមថា​ មូលហេតុដែលឈានដល់ការបិទទីតាំងសត្តឃាតសត្វជ្រូកនេះ ដោយសារតែមានបណ្ដឹងពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារក្លិនស្អុយ និងសំឡេងរំខាន់ដល់ពលរដ្ឋនៅជុំវិញទើបអាជ្ញាធរខេត្តសម្រេចបិទទីតាំងនេះតែម្តង។

...

គួរបញ្ជាក់ផងដែរថា​ ទីតាំងសត្តឃាតនេះ កន្លងមកនេះ​ក៏មានធ្លាប់មាមបញ្ហាចម្រូងចម្រាសគ្នាជាមួយទីតាំងសត្តឃាតមួយទៀតលើសិទ្ធិក្នុងការប្រកបអាជីវកម្មដូចគ្នាផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print