ឃ្លាំងស្តុកម៉ូតូមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ខណៈមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ

ចែករំលែក៖

ភ្នំពេញ ​៖​ ឃ្លាំង​លក់ម៉ូតូ​ដែល​មាន​ស្តុក​ម៉ូតូ​ជាច្រេីន​គ្រឿង​ត្រូវ​បាន​អគ្គិភ័យ​លេបត្របាក់​អស់​ទាំង​ស្រុង ។

ហេតុការណ៍នេះបង្កភ្ញាក់ភ្ញាក់ផ្អើលកាលពី​វេលាម៉ោង​២និង៣០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៣២៨​ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១​ ខណ្ឌ​បឹងកេងកង​ រាជធានីភ្នំពេញ​។

តាមការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​ប្រាប់​បាន​ឲ្យ​ដឹង​ថា​ គេ​លឺ​សំលេង​ផ្ទុះ​ជា​បន្ត​បន្ទាប់​ ក៏បាន​ចេញ​ទៅមេីល​ ស្រាប់​តែ​ឃេីញ​មាន​ផ្សែង​ខ្មៅ​លាយលំ​ជាមួយ​អណ្ដាត​ភ្លើង​ឆេះ​ចេញ​ពី​ឃ្លាំង​លក់​ និង​ស្តុក​ម៉ូតូ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ ។ ភ្លាមៗ ពលរដ្ឋបាន​ ប្រញាប់រាយការណ៍ ទៅ​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ ដើម្បីមកអន្តរាគមន៍ជៀសវាងមានការរាលដាលកាន់តែខ្លាំង ។

...

អគ្គិភ័យ​ខាង​លេី​នេះ​បានឆាបឆេះផ្ទះ ចំនួន ១ល្វែង ស្ទើរ ទាំងស្រុង នឹងលេបត្របាក់​ឃ្លាំង​លក់​ និង​ស្តុក​ម៉ូតូ រួមទាំង​គ្រឿងសម្ភារៈម៉ូតូ​ អស់ទាំង​ស្រុង​ នឹង ប្រេី​ប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រួម​សហការ​ជា​រថយន្ដ​ពន្លត់​អគ្គិភ័យ​របស់​កងពល​តូច​លេខ៧០​(៧១១)​ អស់​ជាច្រេីន​គ្រឿង​បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុដែលបង្កអោយឆាបឆេះបែបនេះ ​សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គិភ័យ កំពុងហ៊ុមព័ទ្ធ​ខ្សែ​ដេីម្បី​ធ្វេី​ការ​ស្រាវជ្រាវ ​៕ អត្ថបទ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print