លោក Brendan Rodgers បានចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្រុម Celtic បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អន់ ដោយអតីតគ្រូបង្វឹករបស់ពួកគេ Martin O’Neill ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្ន។
ក្លឹបបាល់ទាត់Celticរបស់ស្កុតឡេន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Brendan Rodgers ថ្ងៃនេះបានលាលែងពីតំណែង។ ការលាលែងត្រូវបានទទួលយកដោយក្លឹប ហើយ Brendan នឹងចាកចេញពីតួនាទីរបស់គាត់ភ្លាមៗ” ។
ម្ចាស់ភាគហ៊ុនធំជាងគេរបស់ Celtic គឺលោក Dermot Desmond បន្ទាប់មកបានចេញសារពាក្យសំដីយ៉ាងខ្លាំង ដែលគាត់បានចោទប្រកាន់លោក Rodgers ថាបានធ្វើឱ្យខូចឈ្មោះក្លឹបជាសាធារណៈ បើទោះបីជាលោកRodgersត្រូវបានផ្តល់ការបន្តកិច្ចសន្យា និងការគាំទ្រពេញលេញកាលពីប៉ុន្មានខែមុនក៏ដោយ។
ការចាកចេញរបស់លោក Rodgers កើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំងលើលទ្ធផល រួមទាំងការបរាជ័យក្នុងវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ដោយក្លឹបKairat Almaty របស់ប្រទេសកាហ្សាក់ស្ថានក្នុងខែសីហា និងការចាញ់ក្នុងលីគ 3-1 នៅទឹកដី Hearts កាលពីថ្ងៃអាទិត្យ ដែលបានធ្វើឱ្យ Celtic បន្តតាមពីក្រោយការប្រជែងដណ្តើមពាន
ឈរនៅលេខរៀងទីពីរដោយមាន 17 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Hearts ចំនួន 8។
លោក Rodgers បានត្រលប់ទៅ Celtic Park វិញនៅឆ្នាំ 2023 សម្រាប់ការដឹកនាំជាលើកទី 2 របស់គាត់ ដោយបានដឹកនាំក្រុមនេះឱ្យឈ្នះពានរង្វាន់លីគត្រឡប់មកវិញ។
គ្រូបង្វឹក វ័យ 52 ឆ្នាំរូបនេះក៏បានដឹកនាំក្រុម Celtic ឈ្នះជើងឯកបីក្នុងស្រុកកំឡុងពេលដឹកនាំដំបូងរបស់គាត់ក្នុងឆ្នាំ 2017 និង 2018 ៕










