ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេលជិត១ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំបំពេញ ការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការបម្រើសេវានានា ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ហើយទទួលបានការគាំទ្រយយ៉ាងខ្លំាងពីប្រជាពលរដ្ឋ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណ ត្តិទី៤នៅខណ្ឌច្បារអំពៅ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខណៈ លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំ ពេញជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីដ៏សំខាន់នេះដែរ។
លោកប្រធានក្រុមប្រឹក្សា បានបញ្ជាក់ថា ៩ខែនេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្មក្នុងការស្តារកសាង និងអភិវឌ្ឍន៍មូលដ្ឋាឱ្យមានការរីក ចម្រើនលើគ្រប់វិស័យ រួមមានការថែរក្សាសន្តិ សុខសណ្តាប់ធ្នាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អ អនាម័យបរិស្ថាន ការផ្ដល់សេវាសាធារណៈ សកម្មភាពមនុស្សធម៌ និងការជួយសង្គ្រោះប្រជាពលរដ្ឋ។
លោក អ៊ីមរ៉ន ហាស្សាន់ បានបញ្ជាក់ថា តាមរយៈវេទិកាសាធារណៈនៅក្នុងខណ្ឌច្បារអំពៅនេះ ប្រជាពលរដ្ឋបានលើកជា សំណើ និងសំណូមពរផ្ទាល់មាត់ចំនួន១៧នាក់ និង សំណើ និងសំណូលពរជាលាយលក្ខណ៍អក្សរ មានចំនួន៤០ច្បាប់ ខណៈសំណើនិងសំណូមពរទំាងនោះរួមមាន ស្នើសុំបង្គោលភ្លើង ការជួសជុលផ្លូវថ្នល់ ដាក់ភ្លើងបំភ្លឺសាធារណៈ ការបង្កើនការផ្តល់សេវាប្រមូលសំរាមឱ្យ មានប្រសិទ្ធិភាព ពន្លឿនការផ្តល់អត្តសញ្ញាណបណ្ណ ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី និងការស្នើសុំស្ថាបនា ស្ពានអ្នកតាវំាងដែលកំពុងចាស់ទ្រុឌទ្រោមពិបាលធ្វើដំណើរឆ្លងកាត់។
តាមរយៈសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋខាងលើមន្ត្រីនៃមន្ទីរជំនាញ និង លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា៖ ត្រៀមចុះទៅដោះស្រាយ រាល់សំណើ និងសំណូមពរជូនប្រជាពលរដ្ឋនាពេលខាងមុខ។ ចំពោះចំពោះសំណើចងសាងសង់ស្ពាន អ្នកតាវំាងថ្មី មន្រ្តីជំនាញបានលើកជាផែនការរួចរាល់ហើយ ដោយត្រៀមសាងសង់ស្ពាននោះឱ្យត្រូវតាម ស្តង់ដារ មានទ្វារទឹក ធ្វើច្រំាងបុកស៊ីផាយ និងធ្វើស្ថានីយ៍បូបទឹក ដើម្បីធានាឱ្យគម្រោងនេះមានប្រសិទ្ធ ភាពសម្រាប់តែធ្វើចរាចរ ណ៍ប៉ុណ្ណោះទេ គឺជួយរំដោះទឹក និងបញ្ជៀសការលិចលុងថែមទៀតផង។
សូមបញ្ជាក់ថា៖ ក្នុងឆ្នាំ២០២៥-២០២៧ នេះ រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងអភិវឌ្ឍន៍សរុបចំនួន១៨៣៧ គម្រោងដោយ មានទុនវិនិយោសរុបចំនួន៨២០.៧២២ ,៤៩លានរៀល ៕

ដោយ៖ សំរិត









