ចៅស្រីរបស់លោក Trump នឹងបង្ហាញខ្លួនជាលើកដំបូងនៅកម្មវិធីវាយកូនហ្គោល LPGA

ចែករំលែក៖

ចៅស្រីរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺ Kai Trump នឹងបង្ហាញខ្លួនជាលើកដំបូងនៅកម្មវិធីវាយកូនហ្គោល LPGA Tour នៅខែក្រោយ។

កីឡាការិនីវ័យ 18 ឆ្នាំរូបនេះត្រូវបានជ្រើសរើសពីអ្នកឧបត្ថម្ភក្នុងការលេងនៅ The Annika ដែលមានប្រាក់រង្វាន់ 3.25 លានដុល្លារ ហើយគ្រោងនឹងធ្វើឡើងនៅក្លឹបវាយកូនហ្គោល Pelican ក្នុងទីក្រុង Belleair រដ្ឋ Florida ចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 16 ខែវិច្ឆិកា។

នាងគឺជាកូនស្រីច្បងរបស់លោក Donald Trump Jr ហើយបានប្តេជ្ញាចិត្តក្នុងការលេងកីឡាវាយកូនហ្គោលនៅសាកលវិទ្យាល័យ Miami ក្នុងឆ្នាំ 2026 ។

Kai Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្តីសុបិនរបស់ខ្ញុំគឺដើម្បីប្រកួតប្រជែងជាមួយនឹងកីឡាការិនីល្អបំផុតនៅក្នុងពិភពលោកនៅលើ LPGA Tour។ ព្រឹត្តិការណ៍នេះនឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យមួយ។ ខ្ញុំទន្ទឹងរង់ចាំជួប និងប្រកួតប្រជែងជាមួយតារាល្បីៗ និងអ្នកណែនាំជាច្រើនរបស់ខ្ញុំក្នុងកីឡាវាយកូនហ្គោល នៅពេលខ្ញុំបង្ហាញខ្លួនជាលើកដំបូង LPGA Tour” ។

...

នាងនឹងប្រកួតប្រជែងជាមួយនឹងតារាល្បីឈ្មោះដ៏ធំបំផុតមួយចំនួននៅក្នុងកីឡាវាយកូនហ្គោលនៅ Annika រួមទាំងកីឡាការិនីលំដាប់ទី 2 ពិភពលោក Nelly Korda ដែលបានឈ្នះពានរង្វាន់ទីបីរបស់នាងនៅក្នុងព្រឹត្តិការណ៍កាលពីឆ្នាំមុន កីឡាការិនី Charley Hull របស់អង់គ្លេស កីឡាការិនី Lexi Thompson និងជើងឯកឆ្នាំ 2023 នាង Lilia Vu ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print