សំណើរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ៥ឆ្នាំទី១៥សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ

ចែករំលែក៖

អន្តរជាតិ ៖ កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍ជាតិនិងអន្តរជាតិ ព្រមទាំងលើកឡើងនូវសំណើស្តីពីការតាក់តែងផែនការ៥ឆ្នាំទី១៥សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិមានជាអាទិ៍៖

ទី១,ដំណាក់កាលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ គឺជាដំណាក់កាលគន្លឹះសម្រាប់ការឈានទៅសម្រេចបាននូវសង្គមនិយមទំនើបជាមូលដ្ឋាន
ទី២,គោលការណ៍ណែនាំ និងគោលដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥
ទី៣,កសាងប្រព័ន្ធឧស្សាហកម្មទំនើប និងពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចពិត
ទី៤,ពន្លឿនការពឹងផ្អែកលើខ្លួនឯងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី
ទី៥,កសាងទីផ្សារក្នុងស្រុកកាន់តែរឹងមាំ និងពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី
ទី៦,ពន្លឿនការបង្កើតប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ និងបង្កើនកម្លាំងចលករនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
ទី៧,ពង្រីកការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ និងបង្កើតនិម្មាបនកម្មថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ
ទី៨,ពន្លឿនការធ្វើទំនើបកម្មវិស័យកសិកម្មនិងជនបទ និងជំរុញយ៉ាងប្រាកដប្រជានូវការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ
ទី៩,បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងជំរុញយ៉ាងប្រាកដប្រជានូវវិបុលភាពសម្រាប់ទាំងអស់គ្នា
ទី១០,ពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាត
ទី១១ សម្រេចតាមពេលកំណត់នូវគោលដៅតស៊ូ១០០ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន និងជំរុញការធ្វើទំនើបកម្មកិច្ចការពារជាតិ និងកងទ័ពប្រកបដោយគុណភាពខ្ពស់៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print