ខេត្តព្រះសីហនុ៖ នាយកដ្ឋាននគរបាលអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង អន្តោប្រវេសន៍ កាលពីម្សិលមិញនេះបានអញ្ជេីញដឹកនាំក្រុមប្រតិបត្តិការទី៣ចុះត្រួតពិនិត្យដកពិសោធន៍ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសFPCSបានចំនួន០២ទីតាំងនៅក្នុងខេត្តព្រះសីហនុ។
ក្នុងការចុះប្រតិបត្តិការពិនិត្យនេះ ទីតាំងទាំង២ខាងលេីបានចូលរួមសហការណ៍យ៉ាងល្អជាមួយក្រុមការងារ ព្រមទាំងមានការសម្របសម្រួលយ៉ាងពីក្រុមការងាររដ្ឋបាលខេត្ត និងចូលរួមក្នុងអនុវត្តទៅតាមនីតិវិធីដែលក្រុមការងារបានណែនាំ៕
...
			
 
			










