ក្រសួង​ការងារ​ ចេញសេចក្តីជូនដំណឹង ស្តីពីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកផ្តល់ ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារ សិស្ស និស្សិត និងសាធារណជន មេត្តាជ្រាបថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានី ភ្នំពេញ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ក្រោមការគាំទ្រពីកម្មវិធី មុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (ដំណាក់កាលទី៣), មូលនិធិអភិវឌ្ឍន៍ជំនាញ, ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ, សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឡូខេសិន គ្រុប នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥” រយៈពេល ២ថ្ងៃ នៅថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងគោលបំណង៖

– បង្កើតជាវេទិកាជំនួបដ៏ធំរវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បី ដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ

– បង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ ដើម្បីជំរុញឱ្យអ្នកចូលរួម និងកំណើនសេដ្ឋកិច្ច មើលឃើញខ្លួនឯងជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មដែលកំពុងជំរុញផលិត របស់កម្ពុជាតាមរយៈកិច្ចពិភាក្សាស្តីពីការចែករំលែកបទពិសោធដោយ វាគ្មិនជំនាញក្នុងវិស័យការងារ និង បច្ចេកវិទ្យា

– បង្កើតជាវេទិកាតភ្ជាប់បណ្តាញទំនាក់ទំនងក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកផ្តល់ការអប់រំ បណ្តុះបណ្តាល អ្នកស្វែងរកការងារ សិស្ស និស្សិត និងក្រសួង ស្ថាប័នដែលបានចូលរួមពិព័រណ៍។

ព្រឹត្តិការណ៍ការងារដ៏ធំជាងគេប្រចាំឆ្នាំ២០២៥នេះ នឹងមានសហគ្រាស ក្រុមហ៊ុន រោងចក្រ គ្រឹះស្ថានអប់រំ បណ្តុះបណ្តាល អង្គការជាតិ អន្តរជាតិ និងក្រសួង ស្ថាប័ន ចំនួន ១៥០ ចូលរួមដាក់តាំងបង្ហាញសមិទ្ធផល និងមាន តម្រូវការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ៣ម៉ឺនកន្លែង ដោយមានការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ នៅហ្នឹងកន្លែង និងការដាក់ពាក្យរកការងារតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ https://careerfair.nea.gov.kh/។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧” ឬលេខទូរសព្ទ ០៧៧ ២៣២ ៣៧៨/០១៧ ៨៧១ ៨០៧។

...

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារ សិស្ស និស្សិត និងសាធារណជន ជ្រាបជាព័ត៌មាន៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print