ជនសង្ស័យ ៨នាក់ ដែលកាប់វាយគ្នានៅស្ថានីយ៍ប្រេង TOTAL ត្រូវបាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ÷ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ៨នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ និងវាយបណ្តាលឲ្យជនរងរបួស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ)។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចការ៉ាសសាំង TOTAL ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៩ តុលា ២០២៥ វេលាម៉ោង ២៣និង ៥៨នាទី ហើយការឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី២៧ តុលា ២០២៥។

ប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ៨នាក់ ដែលឃាត់ខ្លួនបានមានឈ្មោះ៖ នូ សុវណ្ណដេវិស (ប្រុស, ១៧ឆ្នាំ), រស្មី ឧត្តម (ប្រុស, ១៧ឆ្នាំ), នី អាប់ឌុលអាហ្សីស (ប្រុស, ១៧ឆ្នាំ), ប៉ុប ហួន (ប្រុស, ១៧ឆ្នាំ), ឆាយ លីឈ័រ (ប្រុស, ១៧ឆ្នាំ), នៅ កាញ់ណារត្ន័ (ប្រុស, ១៧ឆ្នាំ), ជា សុខលៀប (ប្រុស, ១៧ឆ្នាំ), និង សេង វីរៈ ហៅ ឡូហ្គេន (ប្រុស, ១៨ឆ្នាំ)។ ជនសង្ស័យទាំង ៨នាក់នោះសុទ្ធតែជាបុរសមានអាយុចន្លោះពី ១៧ឆ្នាំ ទៅ ១៨ឆ្នាំ។

...

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកនៅសេសសល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវឃាត់ខ្លួន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print