លោកXiJinping ជួបពិភាក្សាជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅទីក្រុងប៊ូសាន

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣០ខែតុលា តាមម៉ោងក្នុងតំបន់ លោកXiJinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។

ថ្លែងក្នុងកិច្ចជំនួប លោកXiJinpingបានគូសបញ្ជាក់ថា ការស្តារនិងអភិវឌ្ឍរបស់ប្រទេសចិនមិនប្រឆាំងគ្នាជាមួយគោលដៅរបស់លោកត្រាំស្តីពី”ការធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត” នោះទេ។ ប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកពិតជាអាចសម្រេចបាននូវភាពជោគជ័យទៅវិញទៅមក និងវិបុលភាពរួម។ ខ្ញុំមានឆន្ទៈបន្តធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក និងបង្កបរិយាកាសដែលមានអំណោយផលដល់ការអភិវឌ្ឍនៃប្រទេសរៀងៗខ្លួន។
លោក Xi Jinping បានលើកឡើងថា ពិភពលោកសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។ ប្រទេសចិន និងសហរដ្ឋអាមេរិកអាចរួមគ្នាបង្ហាញពីទំនួលខុសត្រូវជាប្រទេសធំ និងពួតដៃគ្នាធ្វើរឿងសំខាន់ៗ រឿងជាក់ស្តែងនិងរឿងល្អៗដែលមានអំណោយផលកាន់តែច្រើនដល់ប្រទេសទាំងពីរនិងពិភពលោក ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print