ខេត្តស្វាយរៀង ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តា ជ្រាបថា៖ដោយស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិច កំណាត់ផ្លូវខេត្តលេខ ៣១៤សេ ប្រវែង ១៥០ម៉ែត្រ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ស្ថិតក្នុងភូមិក្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវមិនអាច ទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញ ធុនធំបានទេ ។ ហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ ផ្លូវខេត្តលេខ ៣១៤សេ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូត ដល់មានសេចក្តីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវកុំឱ្យរងការខូចខាត និងធានាដល់ការធ្វើចរាចរ ប្រកបដោយសុវត្ថិភាព ។
អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាសស់រថយន្តដឹកទំនិញធុនធំទាំងអស់ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយ ចូលរួមសហការជាមួយយើងខ្ញុំ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកថែរក្សាផ្លូវ ឱ្យប្រើប្រាស់បានយូរអង្វែង ៕











