ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លា ។ ដូច្នេះសូមឱ្យប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ប្រឹង ប្រែងសិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ដើម្បីជាទំពាំងស្នងឬស្សីល្អ ជួយអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានកាេអភិវឌ្ឍរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។
លោក ឃួង ស្រេង បានអំពាវនាវបែបនេះ ក្នុងពិធី បើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងពិធីចែករង្វាន់សិស្សពូកែ ទូទាំងរាជធានីភ្នំពេញ និងសិស្សនិទ្ទេសA ឆ្នាំសិក្សា២០២៤-២០២៥នៅវិទ្យាល័យព្រែកលៀបខណ្ឌជ្រោយចង្វារ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក ឃួង ស្រេង បានបញ្ជាក់ថា ប្រជាពលរដ្ឋយើងពិតជាមានមោទនភាព និងសប្បាយ រីករាយណាស់ ដែលមានថ្នាក់ដឹកនាំ ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការដឹកនាំប្រទេស នោះគឺសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ជាក់ស្ដែងយើងបានឃើញហើយថា កាលពីថ្ងៃទី២៦ តុលាកន្លងមកនេះ សម្ដេចបបរធិបតី បានបង្ហាញឲ្យឃើញពីសមត្ថភាពដ៏ខ្លាំងក្លា ក្នុងការនាំប្រទេសជាតិមកនូវសន្តិភាពពេញលេញ ដែលយើងគ្រប់គ្នាជឿទុកចិត្តបានហើយបានធ្វើឱ្យប្រទេសជាតិរួចផុតពីសង្គ្រាមកាត់បន្ថយបានការស្លាប់ និងរបួសកងទ័ពនិងប្រជាពលរដ្ឋទាំងសងខាងថែមទៀតផង។ វិស័យអប់រំក្រោយឆ្នាំ១៩៧៩ ដែលកម្ពុជាមិនមានអ្វីទាំង អស់។ តែដោយការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលនាពេលនោះទើបធ្វើឲ្យវិស័យអប់រំមានការអភិវឌ្ឍ រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ រាជរដ្ឋាភិបាលកម្ពុជាអាចរីកចម្រើនជឿនលឿនអភិវឌ្ឍន៍ទៅបាន គឺពឹងលើក្មួយៗជំនាន់ក្រោយទាំងអស់នេះហើយ។ ចំណែករាជធានីភ្នំពេញក៏ដូច្នោះដែរ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ រាជធានីភ្នំពេញក៏មិនមានអនាម័យ បរិស្ថាននិងការអភិវឌ្ឍរីកចំរើនដូចពេលនេះដែរ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានី ផ្នែកអក្សរ សិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យាថ្នាក់ទី៩ និងថ្នាក់ទី១២ ចាក់ទី១២ ដែលមកពី មកពីគ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈនិងឯកជនទូទាំងរាជធានីមានចំនួន២៤នាក់ ក្នុងនោះយុវតី១០នាក់ ហើយសិស្សពូកែទាំងនេះ បានទៅប្រលងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាល័យជាស៊ីម សន្ធម៉ុក រាជធានីភ្នំពេញ ដែលបេក្ខជនមកពីគ្រប់រាជធានី ខេត្តចំនួន២៤០នាក់។ ជាលទ្ធផល រាជធានីភ្នំពេញ ដណ្តើមបានជ័យលាភីចំនួន៦ នាក់ យុវតី ២ នាក់ ក្នុងនោះមេដាយមាស ១ លើមេដាយមាសទូទាំងប្រទេស៦ នាក់ មេដាយប្រាក់ ៣ លើមេដាយប្រាក់ទូទាំងប្រទេស៦ មេដាយសំរិទ្ធ ១លើមេដាយសំរិទ្ធទូទាំងប្រទេស ៦ ទទួលបានវិញ្ញាបនបត្រសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ៤ ចំនួន១ នាក់។
លោកបានបន្តថា៖ ចំពោះសម្ភារៈ និងការសំណេះ សំណាលពីសំណាក់លោកឃួង ស្រេង នាពេលនេះជាការលើកទឹកចិត្តដល់គណៈនាយកគ្រប់គ្រឹះស្ថានសិក្សា និងគណៈនាយកសាលគ្រប់កំរិតលោកគ្រូ អ្នកគ្រូនិងសិស្សានុ សិស្សឱ្យខិតខំបង្រៀន និងរៀនបន្ថែមទៀត។ ជាការតប ស្នងចំពោះការយកចិត្តទុកដាក់នេះជំនួសមុខឱ្យមន្ត្រីអប់រំទូទាំង រាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាចិត្តចូលរួមបំពេញការងារឱ្យកាន់តែល្អប្រសើរថែមទៀត៕
			











