ប្រទេសម៉ាឡេស៊ី ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សូមថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ដែលបានជួយសម្របសម្រួលឱ្យមាន «កិច្ចព្រមព្រៀងសន្តិភាព» រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។
លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើកឡើងថា ៖ ភាគីទាំងពីរកម្ពុជា-ថៃ នឹងអនុវត្តកិច្ច ព្រមព្រៀងនេះប្រកបដោយតម្លាភាព ហើយភាគីកម្ពុជា ទន្ទឹមរង់ចាំថៃភាគីដោះលែងវីរៈកងទ័ពទាំង១៨នាក់ ដែលមានចែងនៅក្នុងប្រការនៃកិច្ចព្រមព្រៀងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឱ្យត្រលប់មកកម្ពុជាវិញឱ្យ បាន ឆាប់រហ័ស៕
...
ដោយ ៖ សិលា










