ភ្នំពេញ÷ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះលេខ១៧៣ ផ្លូវប្រឡាយ ភូមិមានជ័យ១ សង្កាត់សឹ្ទងមានជ័យទី១ ខណ្ឌមានជ័យ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ជួល ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ រួមមានម៉ាសុីនត្រជាក់ចំនួន០១ ទូរសំលៀកបំពាក់ចំនួ០២ គ្រែចំនួន០១ និងសម្ភារប្រេីប្រាស់ប្រចាំថៃ្ងអស់ទាំងស្រុង។
...
នៅវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ ចំនួន ០៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២ ឡាន ស្មើរនឹង០៨ម៉ែត្រគូប និងរថយន្តជំនួយ: រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿង ពុំបានប្រើប្រាស់ទឹក៕










