ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ស្លាប់នៅក្នុងចំការដំឡូងមីភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល

ចែករំលែក៖

ខេត្តបាត់ដំបង÷វេលាម៉ោង០៧ និង ១៥ នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ករណី “អត្តឃាត ចងក ចម្ងាយពីផ្លូវកៅស៊ូ០៦ម៉ែត្រ ស្ថិតនៅក្នុងចំការដំឡូងមី ចំណុចក្រុមទី០១ ភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្រោយទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជា កម្លាំងជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និង កោសល្យវិច័យ សាកសពបាន ចងក នឹងដើមដំពូរបាយ មានកម្ពស់២ ម៉ែត្រនិងបានដាច់ខ្សែក្រវ៉ាត់អុកគូទផ្ងារពោះក្បាលទៅទិសខាងត្បូង ដៃឆ្វេងសណ្ដូកផ្ងារទៅទិស ខាងជើង ដៃស្ដាំសណ្ដូកផ្ងារទៅទិសខាងត្បូង ជើងទាំងពីរអង្គុញនិងមានស្នាមសត្វអង្ក្រងរោមខាំមានស្នាមជាំខ្មៅ ពេញតួខ្លួន ។ 

តាមការបំភ្លឺពីឈ្មោះ ឌុច ពៅ ភេទប្រុស អាយុ ៦២ឆ្នាំត្រូវជាមេភូមិអូដាបានឲ្យដឹងថា កាលវេលាម៉ោង០៧ និង១៧នាទី ខ្លួនបានជិះម៉ូតូមកទិញម្ហូបស្រាប់តែឃើញមាន មនុស្សឈរអ៊ូអរ ខ្លួនក៏បានចុះពីម៉ូតូសួរអ្នកទាំង នោះថា តើមានរឿងអី? ខ្លួនក៏បានចុះទៅមើលកន្លែង កើតហេតុបានឃើញសពមិនស្គាល់អត្តសញ្ញាណដេក ផ្ងារពោះបានស្លាប់បាត់ទៅហើយ។ 

ករណី នេះផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាសសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយសារធ្វើអត្តឃាត (ចងក) ពិតប្រាកដមែនសពបានប្រគល់ជូនគណៈកម្មការវត្តអូរជាដើម្បីស្វែងរក សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមជម្រាបជូនថា កាលពីវេលាម៉ោង៧ និង១៥នាទី ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ករណីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ដោយមិនទាន់ដឹងមូលហេតុដោយបានបន្សល់ទុកម៉ូតូមួយគ្រឿងនៅជិតកន្លែងកើតហេតុផងដែរ ដែលហេតុការណ៍បង្ករការភ្ញាក់ផ្អើលខាងលើ ស្ថិត នៅចំណុចអូរកង់ឡាន ស្ថិតនៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print