ចម្រៀងរ៉េបអាមេរិក Snoop Doggបានចូលរួមជាមួយអ្នកគាំទ្រដែលអំពាវនាវឱ្យអ្នកចាត់ការជនជាតិអូស្ត្រាលីAnge Postecoglou ត្រលប់មកកាន់ក្លឹបយក្សនៅ Scottish Premiershipចូលរួមក្រុម Celticវិញ ចាប់តាំងពីការចាកចេញរបស់ Brendan Rodgers។
ការចាកចេញរបស់លោក Rodgers បានកើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំងលើលទ្ធផល រួមទាំងការបរាជ័យក្នុងវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ដោយក្លឹប Kairat Almaty របស់កាហ្សាក់ស្ថាន និងការចាញ់ក្នុងលីគ 3-1 លើក្រុមនាំមុខ Hearts ដែលបានធ្វើឱ្យក្រុម Celtic បន្តជួបការលំបាកក្នុងការប្រជែងដណ្តើមពាន។
លោក Martin O’Neill អតីតគ្រូបង្វឹករបស់ក្លឹបត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្ន ហើយចាប់តាំងពីពេលនោះមក បុរសជនជាតិអៀរឡង់ខាងជើងបានដឹកនាំពួកគេឱ្យទទួលជ័យជម្នះក្នុងលីគ 4-0 លើក្រុម Falkirk និងជ័យជម្នះ 3-1 លើគូប្រជែង Rangers ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Scottish League Cup ។
Snoop Dogg ដែលតារាហ៊ីបហប់ដ៏ល្បីល្បាញ និងជាអ្នកគាំទ្រក្រុម Celtic យូរឆ្នាំ បាននិយាយថា អ្នកគាំទ្រចង់ឃើញ Postecoglou កាន់តំណែងក្រុមCelticបន្ទាប់ពីត្រូវបានបណ្តេញចេញដោយ Nottingham Forest កាលពីខែមុន។
Snoop Dogg ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាគាត់ស្រលាញ់កីឡាបាល់ទាត់ ហើយបានក្លាយជាអ្នកវិនិយោគនៅក្នុងក្លឹបSwansea City កាលពីដើមឆ្នាំនេះ៕










