របាយការណ៍នៃក្រុមប្រទេស G20 អំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមគ្នាឆ្លើយតបនឹង បញ្ហា វិសមភាពសកល

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ៤ ខែវិច្ឆិកា គណៈកម្មាធិការអ្នកជំនាញការឯករាជ្យពិសេសមួយ នៃ ក្រុមប្រទេស G20 បាន ចេញផ្សាយរបាយការណ៍ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមគ្នាឆ្លើយតបនឹង បញ្ហា វិសមភាពសកលជាដើមដែលមានភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។

របាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេស ចំនួន ៨៣% ដែលមាន ចំនួនប្រជាជនសរុបត្រូវជា ៩០% នៃពិភពលោក សមស្របនឹង លក្ខខណ្ឌនៃនិយមន័យ ” វិសមភាពកម្រិតខ្ពស់ ” របស់ ធនាគារពិភពលោក ។ នៅចន្លោះពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២៤ ចំនួនប្រជាជន ១% ដែលធូរធារបំផុតលើពិភពលោក ទទួលបាន ទ្រព្យសម្បត្តិកើនឡើងថ្មីចំនួន ៤១% ពោលគឺកើនឡើង ១,៣ លានដុល្លារអាមេរិក គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ។ ចំណែកឯចំនួនប្រជាជន ៥០% ដែលក្រីក្របំផុត ទទួលបាន ទ្រព្យសម្បត្តិកើនឡើងថ្មីត្រឹមតែ ១% ប៉ុណ្ណោះ ដែល កើនឡើងត្រឹមតែ ៥៨៥ ដុល្លារអាមេរិក គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ។ ទោះបីជា គម្លាតខាងប្រាក់ចំណូលបុគ្គលនៅទូទាំងពិភពលោក ត្រូវបានបង្រួមបន្តិចបន្តួចក្រោមការជំរុញនៃកំណើនសេដ្ឋកិច្ចចិន ក្តី ក៏ប៉ុន្តែ គម្លាតខាងប្រាក់ចំណូល រវាងប្រទេស រីកលូតលាស់ និងប្រទេស កំពុងអភិវឌ្ឍន៍នៅតែធំសម្បើមណាស់៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print