ចាប់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សារដោយចេតនា

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅចាប់ខ្លួន ក្រោយពីយកកាំបិតកាប់ទៅលើបុរសជាសន្តិសុខម្នាក់ កំពុងដេកយាម ។ករណីនេះ បានកើតឡើងនៅថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង១៣និង៣០នាទី ចំណុចភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញុិល លីហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សន្តិសុខ។ ជនសង្ស័យឈ្មោះ ប្រុស សុខឌីន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សន្តិសុខ (ឃាត់ខ្លួន)។ជនសង្ស័យវិជ្ជមាននូវសារធាតុញៀន(+)។វត្ថុតាងចាប់យក៖ កាំបិតដងដែកពណ៍លឿង ប្រវែង៧០ស.ម (របស់ជនសង្ស័យ)។ ផលប៉ះពាល់៖
បណ្តាលឲ្យជនរងគ្រោះមានរបួសស្នាមរយះជ្រៅកែងដៃខាងឆ្វេងមួយ កដៃខាងឆ្វេងមួយ និងបាក់ធ្មេញ។
ប្រភពដដែលបន្តថា នៅថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៧និង០០នាទីជនរងគ្រោះបានចូលធ្វើការជាធម្មតាដោយបានដេកអង្រឹងក្នុងរោងយាមរបស់សន្តិសុខ សំរាប់មើលឡានចេញចូល ដោយដេកចាំដល់ម៉ោងមានអ្នកមកប្តូរវេន រហូតដល់ម៉ោង១៥និង៤០នាទីថ្ងៃខែដដែល ជនរងគ្រោះកំពុងដេកក្នុងស្រាប់តែជនសង្ស័យបានយកកាំបិតមកកាប់ត្រូវបីកាំបិត ចំកែងដៃខាងឆ្វេងមួយកាំបិត កដៃខាងឆ្វេងមួយកាំបិត និងក្រវែសចំបបូរមាត់បណ្តាលអោយបាក់ធ្មេញ។ កន្លងមកជនសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់ច្រណែននិងគ្នាមកហើយដោយជនរងគ្រោះធ្លាប់ប្រើពាក្យគំរាមកំហែងថាកាប់ទៅលើជនសង្ស័យហើយជនសង្ស័យក៏យកកាំបិតដងដែកទុកក្បែរខ្លួនហើយក៏បានកាប់ទៅលើជនរងគ្រោះតែម្តងបន្ទាប់មកជនសង្ស័យក៏ទៅប៉ុស្តិ៍នគរបាលសិត្បូដើម្បីសារភាពកំហុសតែម្តង ហើយកម្លាំងប៉ុស្តិ៍សិត្បូបានសួរនាំនិងកសាងសំណុំរឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សាដោយចេតនា ទៅលើជនរងគ្រោះ ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print