រយៈពេល ៣ថ្ងៃ នៃព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ខេត្តព្រះសីហនុ មានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន៣២១.០៧៦នាក់ កើនឡើង ៣,០៨%

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ​ នៅថ្ងៃទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញថា​ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ បានមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ធៀបនឹងឆ្នាំ ២០២៤ ចំនួន៣២១.០៧៦នាក់កើនឡើង ៣,០៨% ក្នុងនោះ ភ្ញៀវជាតិ ៣១២.៤៧៨នាក់ កើនឡើង២,៩៩% ភ្ញៀវបរទេស ៨,៥៩៨នាក់ កើនឡើង៦,២៧% ។ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាសរុប ៣១៥,៩៩៧នាក់ កើនឡើង៣,១០% ក្នុងនោះភ្ញៀវជាតិ៣០៩,៩៣៨នាក់ កើនឡើង៣,០៦%

ភ្ញៀវបរទេស១.៩៩៧នាក់ កើនឡើង៥,១៣%។

ជាមួយគ្នានេះដែរ ភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ១៤ជើង ស្មើនឹងភ្ញៀវសរុប១.៣០៨នាក់កើនឡើង ៧៦,៩៩% ។ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា សរុប ៣.៧៧១នាក់ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print