ចិន​ ពង្រីកការហាមឃាត់ការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅធ្វើពីសារធាតុស្ករទាំងអស់ពីប្រទេសថៃ​

ចែករំលែក៖

ទីក្រុង​បាងកក៖ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Thai enquirer នៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានចុះផ្សាយថា​ ចិនបានពង្រីកការហាមឃាត់ការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅធ្វើពីសារធាតុស្ករទាំងអស់ពីប្រទេសថៃ បន្ទាប់ពីការធ្វើអធិការកិច្ចសុវត្ថិភាពចំណីអាហាររកឃើញថា មិនមានរោងកចក្រណាមួយក្នុងចំណោមរោងចក្រចំនួន១០របស់ថៃបំពេញតាមស្ដង់ដារដែលចិនចង់បាន។

ទីភ្នាក់ងារ​ព័ត៌មាន Thai enquirer បាននិយាយបន្ថែមថា​ បម្រាមរបស់ចិនខាងលើដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបង្កការខូចខាតរាប់ពាន់លានបាត ហើយអាចឱ្យរោងចក្រជាច្រើន ដែលពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិនប្រឈមនឹងការបិទទ្វារ។ ចិនបានដាក់បញ្ចូលផលិតផល៤បន្ថែមទៀតទៅក្នុងបញ្ជីហាមឃាត់នាំចូលពីថៃដែលមានស្រាប់ ក្នុងនោះរួមមាន ម្សៅធ្វើពីសារធាតុស្ករ និងទឹកស៊ីរ៉ូប៍ ព្រមទាំងហាមឃាត់ការចុះបញ្ជីថ្មីសម្រាប់រោងចក្រថៃទៀតផង។

លោក Todsaporn Ruangpattananont ជាប្រធានសមាគមអ្នកផលិតស្កររបស់ថៃ បាននិយាយថាអគ្គរដ្ឋបាលគយចិនបានចុះត្រួតពិនិត្យរោងចក្រថៃចំនួន១០ កាលពីខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែបានរកឃើញថាគ្មានរោងចក្រថៃណាមួយក្នុងចំណោមរោងចក្រទាំង១០នេះអាចបំពេញតាមតម្រូវការស្ដង់ដារអនាម័យ និងគុណភាពដែល ចិនចង់បាននោះទេ។

ជាលទ្ធផល រោងចក្រថៃជាច្រើនមិនអាចនាំចេញទឹកស៊ីរ៉ូប៍ ឬម្សៅផលិតពីសារធាតុស្ករទៅកាន់ប្រទេសចិនទៀតឡើយ ហើយមានតែបរិមាណស្ករសុទ្ធ មួយចំនួនប៉ុណ្ណោះត្រូវបានអនុញ្ញាឱ្យនាំចេញទៅកាន់ចិន ក្រោមកូតាដែលបានកំណត់។ លោក Todsaporn ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើសកម្មភាព និងត្រួតពិនិត្យឡើងវិញចំពោះការនាំចេញផងដែរ។

...

គួរបញ្ជាក់ថា ចិន​ កាលពីខែឆ្នូ ឆ្នាំ២០២៤​ ក៏បានដាក់បម្រាមលើការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅផលិតពីសារធាតុស្ករពីថៃផងដែរ ដែលនៅពេលនោះការខាតបង់ត្រូវបានវាយតម្លៃ ថាមានប្រហែល ៥០ពាន់លានបាត និងជំរុញឱ្យតម្លៃស្ករធ្លាក់ចុះ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print