នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យជួយដូរនិងប្រើប្រាស់គ្រឿងញៀនម្នាក់,រត់រួចពីរនាក់

ចែករំលែក៖

ខេត្តកណ្ដាល÷ នៅថ្ងៃសុក្រ២រោចខែ កក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០

២៥ វេលាម៉ោង ២១និង២០នាទីនៅចំណុច ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកម្លាំងនគរបាលនៃអធិការនគរបាលស្រុកកៀនស្វាយ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

មន្ត្រីនគរបាលបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យឈ្មោះ សាម៉ុន វស្សា ហៅខ្លឹម ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយខណៈ២នាក់ទៀតរត់គេចខ្លួន។

វត្ថុតាងចាប់យករួមមាន÷ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១៤កញ្ចប់តូច (ទម្ងន់២,៨០ក្រាម) ២/សម្ភារៈវេចខ្ចប់និងប្រើប្រាស់ប្រាស់ថ្នាំញៀនមួយចំនួន។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសកម្មភាពជួញដូរថ្នាំញៀននៅផ្ទះរបស់ឈ្មោះ សាម៉ុន វស្សា ហៅខ្លឹម ស្ថិត នៅភូមិកោះប្រាក់ ឃុំភូមិធំ។ ក្រោយទទួលបានពត័មាន ភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះដល់ចំណុចកើតហេតុក៏បានឃាត់ខ្លួនឈ្មោះ សាម៉ុន វស្សា(ខ្លឹម) ភេទប្រុស រួចធ្វើការត្រួតពិនិត្យរកឃើញ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាកទឹកកក)ចំនួន១៤កញ្ចប់ តូចនិង
សម្ភារៈវរចខ្ចប់មួយចំនួន រួចកម្លាំងបាននាំខ្លួន ឈ្មោះ សាម៉ុន វស្សា យកមកប៉ុស្តិដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ ឈ្មោះ សាម៉ុន វស្សា(ខ្លឹម) សារភាពថា ម្សៅក្រាមពណ័សថ្លាសង្ស័យ
សារធាតុញៀន(ម៉ាទឹកកក)ចំនួន១៤ កញ្ចប់តូច ដែលសមត្ថកិច្ចរកឃើញពិតជារបស់ខ្លួនប្រាកដមែន ដោយឈ្មោះ សិដ្ឋ សំណាងបានឲ្យខ្លួនយកមកទុកលក់ ។ កន្លងមកឈ្មោះសិដ្ឋ សំណាង បានឲ្យថ្នាំញៀនមកខ្លួនចំនួន១០ដង ដែលម្តងពី១៥ទៅ២០កញ្ចប់តូចដោយ ១កញ្ចប់តូចលក់ក្នុងតម្លៃ១៥០០០៛ ទៅ២០ ០០០៛ (មួយមុឺនប្រាំពាន់រៀលទៅពីរមុឺនរៀល)។ ចំណែកឈ្មោះពៅ ដាវីត ក៏ធ្លាប់ឲ្យថ្នាំញៀនមកខ្លួនទុកលក់ចំនួន២០ ដងផងដែរក្នុងម្តងពី១៥ទៅ២០កញ្ចប់តូច ។

ជនសង្សយ័ឈ្មោះសាម៉ុន វស្សា បន្តថា កន្លងមកនៅពេលឈ្មោះសិដ្ឋ សំណាង អស់ថ្នាំញៀនលក់ គឺឈ្មោះ ពៅ ដាវីតបានយកថ្នាំញៀនមកឲ្យលក់ម្តង ខ្ញុំចែកចាយថ្នាំញៀន(ម៉ាទឹកកក)រយៈពេល៣ ខែនិង ប្រើប្រាស់ថ្នាំ ញៀន(ម៉ាទឹកកក)រយៈពេល១ឆ្នាំហើយ ។

...

ក្រោយពីសួរនាំលើជនសង្ស័យកម្លាំងនគរបាលបានបញ្ជូនជនសង្សយ័ រួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print