គួរអោយអាសូរណាស់ បុរសម្នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាក Today ដោយចេញពីធ្វើការ ក្នុងគោលបំណងទៅផ្ទះវិញ ខណៈពេលធ្វើដំណើរមកដល់ចំណុចទីតាំងខាងលើ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងតែម្តង។ ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលាម៉ោង ៦និង២០នាទី ព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ស្ថិត ត្រង់ ចំណុច ផ្លូវជាតិលេខ៥ សង្កាត់ ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសម្នាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាក Today ពណ៌ខ្មៅលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1AA-4690 ដោយចេញពីធ្វើការ ក្នុងគោលបំណងទៅផ្ទះវិញ ខណៈពេលធ្វើដំណើរមកដល់ចំណុចទីតាំងខាងលើ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងតែម្តង។

ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ មូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការឆែកកាមេរ៉ាសុវត្ថិភាពតាមផ្លូវ ដើម្បីបញ្ជាក់ថា បុរសខាងលើនេះជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង រឺក៏រថយន្តបុកបណ្តាលឲ្យស្លាប់៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print