ខេត្តស្ទឹងត្រែង ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ក្រោមការយកចិត្តទុកដាក់ និងដាក់បទបញ្ជារបស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០១និង៤២នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) នៅចំណុចលើផ្លូវជាតិលេខ២២ ទល់មុខច្រកចេញចូលអាហារដ្ឋានទឹករាំស្ថិតនៅ ភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លុះដល់វេលាម៉ោង ១២ និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញអធិការនគរបាលក្រុងស្ទឹងត្រែង និងដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ជាលទ្ធផលមាន ដូចខាងក្រោម៖
ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ៖ ០១- ឈ្មោះ សំ កុសល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ០២- ឈ្មោះ ហាក់ សុធារិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ, ០៣- ឈ្មោះ គង្គា វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ០៤- ឈ្មោះ មិន ចរណៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ និង០៥- ឈ្មោះ នាង សុខសិរី ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ
វត្ថុតាងចាប់យកចាប់យក រួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំ២០២៦, ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំ២០២២ និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំ២០១៥ ឡើង២០១៨។
យោងតាមការស្រាវជ្រាវស៊ើបអង្កេត កម្លាំងជំនាញយើងបានបន្ត បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះរបស់ឈ្មោះស្រ៊ុន គឹមស្រៀង ភេទប្រុស ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង ជាលទ្ធផលមានដូចខាងក្រោម៖
ឃាត់ជនសង្ស័យបានចំនួន០៨ នាក់ រួមមាន៖ ១- ឈ្មោះ ស្រ៊ុន គឹមស្រៀង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ, ២- ឈ្មោះ មិន ខាំបឺត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ, ៣- ឈ្មោះ ធៀង សែនតូសា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ, ៤- ឈ្មោះ ភារុណ សុខជា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ, ៥- ឈ្មោះ ឈ្មោះ ពុធ សារ៉ាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ, ៦- ឈ្មោះ អាន ប៊ុនហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ, ៧- ឈ្មោះ ជុំ សេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ និង៨- ឈ្មោះ រឿន សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។
សរុបវត្ថុតាងចាប់យកខាងលើរួមមាន៖ មេតំហ្វេតាមីន (ICE) ចំនួន ១៥៦.៧២ក្រាម, មេតំហ្វេតាមីនគ្រាប់ ចំនួន ១៣៧គ្រាប់ ទម្ងន់១២.៧៥ ក្រាម។ (គ្រឿងញៀនសរុបរួមទម្ងន់ ១៦៩.៤៥ក្រាម)
សរុបសម្ភារចាប់យកខាងលើរួមមាន ៖ ម៉ូតូចំនួន ០៣គ្រឿង, ទូរស័ព្ទដៃចំនួន ១១គ្រឿង, លោហធាតុប្រភេទចិញ្ចៀនពណ៌លឿង ដាំត្បូងពណ៌ស ០១វង់ (ទម្ងន់ ២៦៩លី), លោហធាតុប្រភេទខ្សែដៃពណ៌លឿង ០១ខ្សែ (ទម្ងន់ ១២៩៨លី), លោហធាតុប្រភេទខ្សែកពណ៌លឿង ០១ខ្សែ (ទម្ងន់ ៥២២លី), កូនកាំបិតចំនួន ០២ដើម, ដាវ ០១ដើម, ស្នា ០១ដើម, កាបូបកាតចំនួន ០២, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ព្រមទាំងសម្ភារខាងលើ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្តនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ










