រថយន្តទំនើបម៉ាក BRABUS មួយគ្រឿងបេីកលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់បណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BRABUS គ្មានផ្លាកលេខក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់យ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តរងការខូចខាតទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ស្ថិតនៅលើផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក BRABUS មួយគ្រឿងពណ៌ខ្មៅគ្មានស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន។ លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់យ៉ាងពេញទំហឹងធ្វើឲ្យរបាំងថ្មខូចខាតតិចតួចចំណែកឯរថយន្តបង្កហេតុវិញរងការខូចខាតផ្នែកខាងមុខ ដាច់កង់ខាងឆ្វេងមួយចំហៀងទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្ស ហើយភ្លាមៗនោះដែរអ្នកបើករថយន្តបង្កហេតុបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

...

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print