ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង។
ក្រសួងការពារជាតិ បានបញ្ជាក់ថា នេះជាឆ្នាំទី៣ ដែលស្ថានទូតបារាំង រៀបចំពិធីរម្លឹកខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី១ នៅខាងមុខវិមានរម្លឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ឬហៅថាវិមាន«រូបពីរ » ដែលជានិមិត្តរូបដ៏មានអត្ថន័យនៃប្រវត្តិសាស្ត្ររួមបារាំង និងកម្ពុជា។
វិមាន«រូបពីរ»នេះត្រូវធ្លាប់បានសម្ពោធម្តងអំឡុងឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានកម្ទេចដោយខ្មែរក្រហម។ ក្រោយមករាជរដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់ឡើងវិញ និងដាក់សម្ពោធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅផងដែរ៕
ដោយ៖តារា










