ភ្នំពេញ ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានប្រកាសសម្ពោធជាផ្លូវការនូវ Royal Group Wellness Center ដែលជាមជ្ឈមណ្ឌលសុខុមាលភាពអន្តរជាតិលំដាប់ខ្ពស់ឈានមុខគេរបស់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ ព្រមទាំងមានការអញ្ជើញចូលរួមពី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។
Royal Group Wellness Center នាំមកនូវយុគសម័យថ្មី ក្នុងវិស័យសុខាភិបាល និងសុខុមាលភាព សម្រាប់ប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នានូវវឌ្ឍនភាពចុងក្រោយបំផុតជាមួយនឹងការថែទាំផ្ទាល់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់។ មជ្ឈមណ្ឌលនេះ បង្កើតឡើងសម្រាប់លើកកម្ពស់ ការស្តារឡើងវិញសុខុមាលភាព និងភាពរស់រវើក ដោយផ្តល់ជូនភ្ញៀវនូវវិធីសាស្រ្តរួមបញ្ចូលគ្នា ដើម្បីសុខុមាលភាព។

📷 នាំមកជូនដោយ៖ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស










