កម្ពុជា-អង់គ្លេស ប្តេជ្ញាពង្រឹងសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងជំនួបពិភាក្សារវាងលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និង លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥។ ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព សំដៅរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាកង្វល់រួម ឱ្យកាន់មានប្រសិទ្ធភាពនិងប្រសិទ្ធផល។

ក្នុងជំនួបនោះ លោក ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប បន្ថែមលើយន្តការដែលមានស្រាប់ សំដៅធ្វើយ៉ាងណាសម្របសម្រួលអាជ្ញាធរថ្នាក់ក្រោមជាតិយកចិត្តទុកដាក់បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនេះ លោកបានជម្រាបជូនពីលទ្ធផលនៃសកម្មភាពប្រតិបត្តិការនាពេលកន្លងទៅ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ តាមរយៈការចូលរួមស៊ើបអង្កេត ចែករំលែកព័ត៌មាន និងបទពិសោធន៍ ដើម្បីបង្កាទប់ស្កាត់ និងស្រាវជ្រាវរកមេក្លោងនិងបណ្តាញអង្គការចាត់តាំងឱ្យបានម៉ឺងម៉ាត់។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូតបានសម្តែងនូវការពេញចិត្ត និងកោតសរសើដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង។ លោកឯកអគ្គរាជទូតបានគូសបញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនងកាន់តែជិតស្និទជាមួយកម្ពុជា និងបង្ហាញពីបំណងបង្កើនកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដើម្បីជួយឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍ និងរឹងមាំ។ ទន្ទឹមនេះ លោកឯកអគ្គរាជទូត ក៏មានបំណងភ្ជាប់ទំនាក់ទំនងជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

...

ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព សំដៅរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាកង្វល់រួម ឱ្យកាន់មានប្រសិទ្ធភាពនិងប្រសិទ្ធផល៕
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print