ឃាត់ខ្លួនជនបរទេស និងខ្មែរចំចំនួន៣៧នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងកាស៊ីណូម៉ារីណាន នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួនចំនួន៣៧នាក់ ក្នុងនោះមានស្រ្តី០៨នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងកាស៊ីណូម៉ារីណាន ស្ថិតក្នុងបុរីសានហូរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានបង្ហាញថាមានការសង្ស័យ មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ជនសង្ស័យដែលបានឃាត់ខ្លួនទាំង៣៧នាក់នោះ មានជនជាតិចិនចំនួន ៥នាក់, ឥណ្ឌូនេស៊ីចំនួន ៣០នាក់ និងជនជាតិខ្មែរ២នាក់ផងដែរ ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹង ការប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានគោលដៅចំពោះពលរដ្ឋនៅក្នុងប្រទេសផ្សេងៗ ក្រោមរូបភាពក្លែងបន្លំជាសមត្ថកិច្ច, ការក្លែងបន្លំនិងផ្តល់កម្ចីអនឡាញ, បន្លំជាអាជីវកម្មប្តូរប្រាក់ខុសច្បាប់ទៅប្រទេសដទៃ និងការប្តូររូបិយប័ណ្ណឌីជីថល។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតសម្ភារៈជា វត្ថុតាង រួមមានកុំព្យូទ័រចំនួន៦៥គ្រឿង ទូរសព្ទចំនួន៦៣គ្រឿង និងអត្តសញ្ញាណបណ្ណសញ្ជាតិថៃចំនួន ២៦កាត ។

ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយកម្លាំងចម្រុះនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ, គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយមានការចូលរួមសម្របសម្រួលពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ព្រមទាំងសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ និងបានឈានដល់ការឃាត់ខ្លួន ជនសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូចបានរៀបរាប់ខាងលើនេះ។

ក្រោយការបង្រ្កាបនេះសមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។

...

គួរបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដោយគ្មានការលើកលែងឡើយ៕
ដោយ÷តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print