វៀតណាម​ ប្រកាសអនុញ្ញាតឱ្យចាក់ថ្នាំព្យាបាលជំងឺមហារីកជាង ១០ប្រភេទនៅប្រទេសខ្លួនជាផ្លូវការហើយ

ចែករំលែក៖

វៀតណាម​៖​ យោងតាមការផ្សាយរបស់ VN Express នៅថ្ងៃពុធទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ បាននិយាយថា​ ថ្នាំចាក់ព្យាបាលជំងឺមហារីករបស់រុស្ស៊ីឈ្មោះ Pembroria បានទទួលអាជ្ញាប័ណ្ណ សម្រាប់ការព្យាបាលនៅប្រទេសរបស់ខ្លួនហើយ។

ជាក់ស្ដែង​យោង​តាម​ VN Express ដោយដកស្រង់ប្រភពពីរដ្ឋបាលឱសថវៀតណាម​ និយាយ​ថា ថ្នាំនេះទទួលបានភ្លើងបៃតង ឱ្យប្រើប្រាស់ជាផ្លូវការរយៈពេល៣ឆ្នាំ។​ ទោះបីជាយ៉ាងណាក៏ដោយ ត្បិតត្រូវបានអនុញ្ញាតឱ្យចាក់ឆាប់ៗនេះមែន ប៉ុន្តែវៀតណាមមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់ឡើយ។

ថ្នាំចាក់នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Biocad របស់រុស្ស៊ី និងចុះបញ្ជីដោយក្រុមហ៊ុនមួយមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម។ វាមានប្រសិទ្ធភាពព្យាបាលជំងឺមហារីកជាង១០ប្រភេទ រួមមាន មហារីកសួត មហារីកស្បែក មហារីកពោះវៀនធំ មហារីកមាត់ស្បូន និងមហារីកតម្រងនោមជាដើម។

គួរជម្រាបជូនថា​ ថ្នាំនេះមានផ្ទុកសារធាតុសកម្ម Pembrolizumab ហើយត្រូវបានគេប៉ាន់ស្មានថា មួយដបមានតម្លៃប្រមាណ ៥៨០ ដុល្លារអាមេរិក៕ដោយ​៖តារា​

...

ថ្នាំ Pembroria (រូបថត៖ Biocad)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print