គួរឱ្យខ្លោចចិត្តពេលឃើញ ! ប្រជាពលរដ្ឋ ខ្មែរ រស់នៅ ភូមិ ព្រៃ ចាន់ បានចាកចេញពី ផ្ទះសំបែងនៅយប់មុិញនេះ មកកាន់ ទីកន្លែង សុវត្ថិភាព

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ខ្មែរ រស់នៅ ភូមិ ព្រៃ ចាន់ បានចាកចេញពី ផ្ទះសំបែងនៅយប់នេះមកកាន់ ទីកន្លែង សុវត្ថិភាព បន្ទាប់ ពី ទាហាន ថៃ បាញ់ ប្រហារ យ៉ាង ឃោរឃៅ មកលេី ប្រជាពលរដ្ឋ ខ្មែរ បណ្ដាលអោយ រងរបួស ៣នាក់ និងម្នាក់ទៀតបានស្លាប់ ។ នេះបើយោងតាមការបញ្ជាក់ពី អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

អាជ្ញាធរ ខេត្ត បន្ទាយមានជ័យ បានចុះទៅ រៀបចំ និង ចែក ស្បៀង បឋម ជូន បងប្អូន ប្រជាពលរដ្ឋ ទាំង យប់ ប្រកបដោយការយកចិត្តទុកដាក់។ ភ្លាមនោះ រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបា-/ញ់ប្រហាររបស់កងកម្លាំងថៃលើជនស៊ីវិលខ្មែរ !
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ហើយ ណែនាំឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ៖ នាងខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការបា-/ញ់ប្រ-/ហារដោយទាហានថៃលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
សួមបញ្ជាក់ថា ៖ យើងទាំងអស់គ្នា សូមទទូចឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ទង្វើទាំងកម្រោលរបស់ទាហានថៃ!
We, Cambodia People, urge President Donald Trump to stop the brutal actions of the Thai military.៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print