នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល ប្រហែលចង់សាកជាមួយប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ

ចែករំលែក៖

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល ប្រហែលចង់សាកជាមួយប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ ហើយ តាមរយៈការគំរាមឈប់រកស៊ីជាមួយអាមេរិក បើហ៊ានដាក់ពន្ធរឹតតែខ្លាំង ក្រោយទីក្រុងបាងកក ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។

នៅឯមហាវិទ្យាល័យការពារជាតិក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធទី១២ខែវិច្ឆិកាឆ្នាំ២០២៥ លោកអនុទីន ប្រកាសថា ថែនឹងស្វែងរកដៃគូធ្វើពាណិជ្ជកម្មជំនួសអាមេរិក បើទីក្រុងវ៉ាស៊ីនតោន យកពន្ធលើសនេះទៀត។

ទន្ទឹមនោះ លោកក៏ប្រាប់ទៅរដ្ឋាភិបាលទីក្រុងបាងកកផងដែរថា ទុករឿងពន្ធនៅមួយឡែកសិនទៅ ត្រូវគិតរឿងជាតិនិងប្រយោជន៍ពលរដ្ឋជាមុនសិន។

យ៉ាងណា មកទល់ពេលនេះ មិនទាន់មានប្រតិកម្មណាមួយពីសំណាក់មេដឹកនាំមហាអំណាចផុតលេខអាមេរិក ដូណាល់ ត្រាំ តបទៅការព្រមានរបស់នាយករដ្ឋមន្ត្រីថៃនោះទេ។
លោក អនុទិនថាថៃ លែងខ្លាចការគំរាមរបស់អាមេរិកលើពន្ធគយហើយ ចង់ឲ្យបង់ពន្ធ១០០%ក៏បានដែរ ក៏ថៃនៅតែរៀបចំទ័ពពេញកម្លាំងដើម្បី ដោះស្រាយនឹងកម្ពុជា ដោយលែងចរចាហើយ។ ប៉ុន្តែបក្សភឿថៃថាសម្តីបែបនេះនាំឲ្យកម្ពុជាចំណេញ ហើយកាន់តែចូលកៀកនឹងសហរដ្ឋអាមេរិក និងថាបើថៃនៅឯកោពីមហាអំណាចអាមេរិកមិនមែនជារឿងដែលថៃបានត្រៀមខ្លួននោះទេ ៕

...

ប្រភព៖ Bangkok Post និង The Nation

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print