ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានមិនពិត អំពីករណីគុណភាពខ្យល់នៅកម្ពុជា ធ្វើឱ្យមានការភាន់ច្រឡំថាហាក់បីដូចជាប្រទេសកម្ពុជារងការបំពុលបរិយាកាស។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន ស្នើឱ្យម្ចាស់ផេក Nimol Felix និងអ្នកផ្សព្វផ្សាយបន្ត ធ្វើការលប់ព័ត៌មានមិនពិតនេះចេញ និងបញ្ឈប់ការផ្សាព្វផ្សាយព័ត៌មាន ដែលជំរុញឱ្យសាធារណជន មានការភាន់ច្រឡំ លើគុណភាពខ្យល់នៅកម្ពុជានាពេលបច្ចុប្បន្ន៕ដោយ៖តារា
...











