លោកបណ្ឌិត ទូច សុខៈ ៖ (Thai Belowe) ថៃ ភ្លាត់ស្នៀត ចង់យកវីដេអូធ្វើភស្តុតាងទម្លាក់កំហុសដាក់កម្ពុជា តែភ្លេចគិតថាខ្លួនចោទកម្ពុជាប្រើកាំភ្លើង AK-47 ខុសពីក្នុងវីដេអូឮសូរតែសំឡេងកាំភ្លើងយន្តថៃបាញ់រំពង…!

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុខៈ (ឃៈ) បានលើកឡើងថា ៖ ល្ខោនដែលថៃរៀបចំឈុតឆាកសម្ដែង ក្នុងគោលបំណងចោទប្រកាន់មកលើកម្ពុជា ទំនងជារៀបសេណារីយ៉ូខុស ឬដូចពាក្យចាស់លោកថា មនុស្សកុហករមែងចាញ់អាត្មា ព្រោះអីកងទ័ពថៃ នៅរសៀលថ្ងៃពុធក្រោយបើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរហើយ បែរជាចេញមកបដិសេធជាជំហានដំបូងថាខ្លួនបានបាញ់ ឬបង្កហេតុធ្វើឱ្យមានជនស៊ីវិល ឬពលរដ្ឋកម្ពុជារងរបួសនោះទេ។

ការចេញមកបដិសេធពីសំណាក់កងទ័ពថៃនេះ គឺធ្វើឡើងក្រោយពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នរបស់កម្ពុជាបានចេញរបាយការណ៍ស្ដីពីអំពើបង្កហេតុរបស់ភាគីថៃ ដែលបណ្ដាលឱ្យជនស៊ីវិលកម្ពុជារងរបួស៥នាក់ ក្នុងចេតនា ចង់ញុះញង់ឱ្យកម្ពុជាផ្ទុះអាវុធ។

មិនត្រឹមតែបដិសេធទង្វើកំសាកហ៊ានធ្វើមិនហ៊ានទទួលរបស់ខ្លួនប៉ុណ្ណោះទេ តែកងទ័ពថៃ ថែមទាំងដើរតាមលើផែនការចាស់នោះគឺ ការចោទប្រកាន់មកលើកម្ពុជា ថាបានបង្កភាពចលាចល ដោយបានបាញ់អាវុធតូចៗរយៈពេល១០នាទី ទើបទាហានថៃ បាញ់តបតវិញ ទាំងដែលពីដំបូងឡើយ កងទ័ពថៃ ប្រកែកថាកងទ័ពខ្លួនមិនបានបាញ់នោះទេ។

អ្វីដែលធ្វើឱ្យសម្ដីរបស់ប្រទេសថៃកាន់តែសាបដូចទឹក ហើយបាត់បង់ទំនុកចិត្តពីឆាកអន្តរជាតិនោះ គឺដោយសារតែថៃមិនដែលនិយាយពីការពិត ឬប្រាប់ពីស្ថានភាពពិតប្រាកដម្ដងណាឡើយ ឧទាហរណ៍ដូចជា លោកវរសេនីយ៍ឯក Richa Sooksuwanon អ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ (RTA) បានបញ្ជាក់ថា នៅម៉ោងប្រហែល ៤:០០ រសៀលថ្ងៃទី១២ ខែវិច្ឆិកា គឺមានការបាញ់អាវុធតូចៗត្រូវបានឮពីភាគីកម្ពុជាប្រហែល ១០ នាទី ដែលអ្នកនាំពាក្យរងរូបនេះ បានហៅថាវាគឺជាសកម្មភាពបង្កើតស្ថានការណ៍ និងការញុះញង់ ទាំងដែលនៅក្នុងវីដេអូនោះ បើមិនប្រើអគតិមកបិទបាំងទេនោះ គឺគេបានឮយ៉ាងច្បាស់សំឡេងកាំភ្លើងយន្តដែលភាគីថៃ បានបាញ់ឆ្ពោះមកកាន់ភូមិព្រៃចាន់របស់កម្ពុជា ធ្វើឱ្យពលរដ្ឋស្លូតត្រង់របួសនិងស្លាប់ថែមទៀតផង៕

ไทยพลาดท่า! หวังใช้วิดีโอเป็นหลักฐานใส่ร้ายกัมพูชา แต่ลืมคิดไปว่ากล่าวหากัมพูชาใช้ AK-47 ทั้งที่ในวิดีโอได้ยินแต่เสียงปืนกลไทยยิงสนั่น!

ละครที่ฝ่ายไทยจัดฉากแสดงขึ้นโดยมีจุดประสงค์เพื่อกล่าวโทษกัมพูชานั้น ดูเหมือนจะจัดทำบทผิดพลาด หรือเหมือนคำโบราณที่กล่าวว่า “คนโกหกมักแพ้ภัยตัวเอง” เนื่องจากในบ่ายวันพุธหลังการเปิดฉากยิงใส่ประชาชนกัมพูชาแล้ว กองทัพไทยกลับออกมาปฏิเสธในขั้นตอนแรกว่าตนไม่ได้ยิง หรือก่อเหตุที่ทำให้พลเรือนหรือประชาชนกัมพูชาได้รับบาดเจ็บแต่อย่างใด

การออกมาปฏิเสธของกองทัพไทยเกิดขึ้นหลังจากที่สื่อของกัมพูชา รวมถึงกระทรวงและสถาบันต่าง ๆ ของกัมพูชา ได้ออกรายงานเกี่ยวกับ การยั่วยุของฝ่ายไทย ซึ่งส่งผลให้พลเรือนกัมพูชา ៥ คนได้รับบาดเจ็บ โดยมีเจตนาที่จะ ยุยงให้กัมพูชาเปิดฉากใช้อาวุธ

ไม่เพียงแต่ปฏิเสธการกระทำที่ขี้ขลาด ของตนเท่านั้น แต่กองทัพไทยยังคงเดินตามแผนเดิม นั่นคือ การกล่าวหากัมพูชา ว่าเป็นฝ่ายก่อความวุ่นวาย โดยได้ยิงอาวุธเล็กเป็นเวลา ๑๐ นาที ก่อนที่ทหารไทยจะยิงตอบโต้ ทั้งที่ในตอนแรก กองทัพไทยปฏิเสธว่าทหารของตนไม่ได้ยิง

สิ่งที่ทำให้คำพูดของประเทศไทย จืดชืดเหมือนน้ำ และสูญเสียความน่าเชื่อถือจากเวทีระหว่างประเทศนั้น เป็นเพราะไทยไม่เคยพูดความจริง หรือบอกสถานการณ์ที่แท้จริงเลยแม้แต่ครั้งเดียว ตัวอย่างเช่น พันเอก ริชฌา สุขสุวานนท์ รองโฆษกกองทัพบกไทย (RTA) รองโฆษกกองทัพบกไทย (RTA) ได้กล่าวว่า เมื่อเวลาประมาณ ๑๖:๐๐ น. ของวันที่ ๑๒ พฤศจิกายน มีเสียงปืนเล็กถูกยิงจากฝ่ายกัมพูชาประมาณ ๑๐ นาที ซึ่งรองโฆษกผู้นี้เรียกว่าเป็นการ สร้างสถานการณ์และการยั่วยุ ทั้งที่ในวิดีโอนั้น หากไม่ใช้ อคติ มาบดบังแล้ว ก็จะได้ยินอย่างชัดเจนถึง เสียงปืนกล ที่ฝ่ายไทยยิงเข้าใส่หมู่บ้านไพรจั่นของกัมพูชา ทำให้พลเรือนผู้บริสุทธิ์บาดเจ็บและเสียชีวิตอีกด้วย ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print