មន្រ្តីជាន់ខ្ពស់ក្រសួង​ពាណិជ្ជកម្ម​ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការរៀបចំជំនួបធុរកិច្ចកម្ពុជា-រុស្ស៊ី ដែលបានចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​ នៅថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា​ លោក លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “ជំនួបធុរកិច្ចកម្ពុជា-រុស្ស៊ី” រៀបចំឡើងដោយសមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី ក្នុងគោលបំណងផ្គូផ្គងធុរកិច្ច សំដៅស្វែងរកដៃគូពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃវិស័យឯកជនរវាងកម្ពុជានិងរុស្ស៊ី​ កាលពីម្សិលមិញនេះ​នៅសណ្ឋាគារ រ៉ូសវូដ។

ជំនួបធុរកិច្ចនេះ ក៏មានការចូលរួមពី លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងពីវិស័យឯកជនប្រទេសទាំងពីរ ជាពិសេសតំណាងក្រុមហ៊ុនលំដាប់ឈានមុខរបស់ប្រទេសរុស្ស៊ី ក្នុងវិស័យកសិ-ចំណីអាហារ កម្មវិធីសាល យានយន្ត និងឡូជីស្ទីក រួមមាន៖ APK, Miratorg, DVK, GAZ, AVTOVAZ និង KAMAZ ផងដែរ។

ក្នុងឱកាសថ្លែងសុន្ទរកថា លោកអនុរដ្ឋលេខាធិការ បានសម្តែងនូវកី្តសោមនស្ស និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការរៀបចំជំនួបធុរកិច្ចកម្ពុជា-រុស្ស៊ី ដែលបានចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ព្រមទាំងបានលើកឡើងនូវកាលានុវត្តភាពវិនិយោគរបស់កម្ពុជា រួមមាន៖ ការវិនិយោគក្នុងវិស័យកែច្នៃម្ហូបដោយប្រើប្រាស់កសិផលសក្តានុពលរបស់កម្ពុជា បច្ចេកទេសវេចខ្ចប់ ទេសចរណ៍ ក៏ដូចជាការនាំចូលនិងនាំចេញនូវផលិតផលដែលបំពេញឱ្យគ្នាទៅវិញទៅមក ជាក់ស្តែងគឺការនាំចេញគ្រាប់ស្វាយចន្ទី ម្រេច និងផ្លែឈើ និងនាំចូលវិញនូវជីកសិកម្ម គ្រឿងម៉ាស៊ីន និងបច្ចេកទេសដាំដុះនិងស្រោចស្រព ដែលមានគុណភាពសម្រាប់ទំនើបកម្មវិស័យកសិកម្មកម្ពុជា។

...

បន្ថែមពីនេះ លោកអនុរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគ ដែលមានលក្ខណៈអំណោយដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ដូចជា៖ យុទ្ធសាស្រ្តបញ្ចកោណសំដៅឆ្ពោះទៅចក្ខុវិស័យ ២០៣០ និង ២០៥០, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាសម្រេចបាន, កិច្ចសម្រួលពាណិជ្ជកម្ម (មជ្ឈមណ្ឌលសេវាកម្មនាំចេញ, CamDX, ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី), និងការលើកទឹកចិត្តផ្នែកវិនិយោគ។-ល-៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print