ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព ក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានក្រុមប្រតិបត្តិការទី១ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព ក្រុមប្រតិបត្តិការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ។

ក្នុងកិច្ចប្រជុំនេះដែរ​ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា​ ដោយបានបែងចែកតួនាទីភារកិច្ចដល់អនុប្រធាន និងសមាជិកក្រុមប្រតិបត្តិការទី១ និងបានណែនាំដល់សមាជិកអង្គប្រជុំឱ្យបន្តយកចិត្តទុកដាក់ម្ចាស់ការអនុវត្តភារកិច្ចឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះនិន្នាការបទល្មើសថ្មីៗ ពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបទល្មើសឆ្លងដែនមួយដ៏ស្មុគស្មាញ និងមានឧបាយកលខ្ពស់ តម្រូវឱ្យមានការឆ្លើយតបតាមគ្រប់មធ្យោបាយ ទាំងយន្តការទ្វេភាគី ឬពហុភាគី ប្រកបដោយគុណភាព និងសង្គតិភាព។

កិច្ចប្រជុំ រៀបចំឡើងនៅសាលប្រជុំនាយកដ្ឋានអង្គរក្ស ដោយមានសមាសភាពចូលរួមផ្ទាល់សរុប ៤០រូប និងសមាសភាពប្រមាណ ៤៨រូប ចូលរួមតាមប្រព័ន្ធអនឡាញ (Zoom)៕ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print