ភ្នំពេញ ៖ ករណីទុស្សេខ្សែភ្លើងលើបង្គោលភ្លើងបណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៥ នៅចំនុចបង្គោលភ្លើងបេតុងមួយកន្លែង ជិតវត្តកំពែង ផ្លូវបេតុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋនៅជិតទីកើតហេតុឲ្យដឹងថា មុនពេលកើត ហេតុ មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ ស្រាប់តែគេឃើញបង្គោលភភ្លើង១ដើមខាងលើឮសំឡេងផ្ទុះ និងមានភ្លើងឆាបឆេះបង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង។ ក្រោយឃើញហេតុការណ៍បែបនេះប្រជាពលរដ្ឋរស់នៅក្បែរនោះបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់ជាច្រើនបំពង់ដែរ តែមិនរលត់ ទើបរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចសុំជំនួយរថយន្តពន្លត់អគ្គីភ័យឲ្យមកជួយអន្តរាគមន៍បាញ់ពន្លត់។
បន្តិចក្ក្រោយមក៏មានរថយន្តពន្លត់អគ្គីភ័យប្រចាំនៅសាលាខណ្ឌដង្កោ បានចេញទៅកន្លែងកើតហេតុ និងធ្វើការបាញ់ទឹកពន្លត់អស់១រថយន្ត ទើបធ្វើឲ្យភ្លើងរលត់ទៅវិញនៅម៉ោង៨និង៣០នាទីយប់ថ្ងៃដដែល ។
អគ្គីភ័យនេះមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ ឬរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលណានោះឡើយ គ្រាន់តែខូចខាតខ្សែភ្លើងនិងខ្សែកាប្លិ៍អុបទិក អស់មួយចំនួនតែប៉ុណ្ណោះ ៕










