ភ្នំពេញ ៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព លោក អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖
១-ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៦ ដែលនឹងមកដល់ព្រឹទ្ធសភានាពេលខាងមុខ។
២-របាយការណ៍បូកសរុបលទ្ធផលនៃសកម្មភាពការងាររបស់គណៈកម្មការប្រចាំឆ្នាំ២០២៥ និងកម្មវិធីប្រតិទិនការងាររបស់គណៈកម្មការប្រចាំឆ្នាំ២០២៦។
៣-របាយការណ៍ទូទាត់ថវិការបស់គណៈកម្មការប្រចាំឆ្នាំ២០២៥។
៤-ផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា នាព្រឹកថៃ្ងសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទី… ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន










