គិតត្រឹមខែតុលានេះកម្ពុជានាំចេញទំនិញទៅអាមេរិកមានទឹកប្រាក់កើនដល់ជាង ១០ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ÷ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទំនិញសំខាន់ៗ ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិកបាន​បន្ត​គាំទ្រ​កំណើន​ខ្ពស់​ឈរ​ក្នុង​លំដាប់ទី១ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម ​នៃការធ្វើពាណិជ្ជកម្ម លើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុង​នោះ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា-អាមេរិក ឃើញថា នៅក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២៥ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ១០ ពាន់ ៧២៨ លានដុល្លារអាម៉េរិក បានកើនឡើងប្រមាណ ២៧ ភាគរយ ធៀប​រយៈពេលដូចគ្នានិងឆ្នាំ ២០២៤ (ដែលមានត្រឹមជាង ៨ ៤០០ លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ)​ ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជាង១០ពាន់ ៤០០ លានដុល្លារអាមេរិក បាន​កើន​ឡើងជាង ២៦ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ៣២៦ លាន​ដុល្លារ​អាម៉េរិក​ កើនឡើងជិត ៥០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។

បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូ កម្ពុជា លើកឡើងថា ជុំវិញ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា- អាមេរិកនេះឃើញថា បានកំពុងបន្តកំណើនកើនឡើងជាលំដាប់ និងជា​ទីផ្សារ​ធំ​គាំទ្រ​ដល់​ការនាំចេញទំនិញរបស់កម្ពុជា ជាក់ស្តែងទោះមានបញ្ហា ខ្លះៗនាពេលកន្លងមកដូចជា ការ​ដាក់​កំណត់ពន្ធបដិការបស់សហរដ្ឋអាមេរិក និងជម្លោះព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ជិត​ខាង​ក៏​ការដោះដូរពាណិជ្ជកម្ម ជាពិសេសការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅ​តែ​ឈរ​ក្នុងលំដាប់ទី១ដ៏ដែល។

ចំណែកការនាំចេញសរុបរបស់កម្ពុជានៅតែបន្តកើន ឡើងផងដែរ ប្រការ​ទាំងនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ចំពោះផលិតកម្ម ដែលកំពុង​ដំណើរ​ក្នុង​ស្រុក​របស់រាជរដ្ឋាភិបាល និងការពង្រីកកិច្ចសហ ប្រតិបត្តិការ និងកិច្ចព្រម​ព្រៀង​សម្រាប់​ទីផ្សារ​នាំ​ចេញ​ជា​ដើម។

...

សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានៅក្នុងរយៈពេល ១០ ខែ ឆ្នាំ​២០២៥​នេះ ​មានទំហំទឹកប្រាក់សរុបជាង ៥២ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៦ ភាគរយ ក្នុង​នោះ​កម្ពុជា​បាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជិត ២៥ ពាន់លាន ដុល្លារ កើនឡើងជាង ១៥ ភាគរយ ខណៈការនាំចូលទំនិញ មានទឹកប្រាក់ជិត ២៧ ពាន់លានដុល្លារ កើនឡើងជិត ១៨ ភាគរយ ធៀប និងរយៈពេលដូចគ្នាឆ្នាំ២០២៤៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print