ខេត្តឧត្តរមានជ័យៈ កងកំលាំងអាវុធហត្ថស្រុកអន្លង់វែងចាប់បានមេក្រុម ឃាតករស៊ីឈ្នួលសម្លាប់មនុស្ស នៅខេត្តកណ្ដាលបានហើយ
សមត្ថកិច្ចបន្តថាៈលោកវរះសេនីយ៍ ឯក ងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានដឹកនាំកងកំលាំងចុះស្រាវជ្រាវតាមដានស៊ើប អង្កេត និងបានកំណត់មុខសញ្ញាឈានដល់ការ ឃាត់ខ្លួនជាមុខសញ្ញាមេក្រុមឃាតករ ដែលបាន ស៊ីឈ្នួលសម្លាប់មនុស្សម្នាក់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងព្រៃ ក្នុងភូមិអូតា ម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្សយ័ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ហ៊ាប ធី ភេទប្រុសអាយុ ៤៨ឆ្នាំ រស់នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ដោយធ្វើការរឹបអូសបានវត្ថុតាងរួមមាន អាវុធម៉ាក K៥៩ ចំនួនមួយដើម និងគ្រប់ចំនួន៦គ្រាប់។ សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យខាងលើជាមុខសញ្ញាស៊ីឈ្នួលសម្លាប់មនុស្ស ដែលសមត្ថកិច្ចបានតាមកំណត់មុខសញ្ញាដែលបានបាញ់សម្លាប់គេម្នាក់ នៅភូមិត្បូងដំរី ឃុំកំពង់ចំឡង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ក្នុងតំលៃ៣០០០ដុល្លារ។
បើតាមចម្លើយពីជនសង្ស័យចំពោះមុខសមត្ថកិច្ច ថានៅមានបក្សពួកពីរនាក់ផ្សេងទៀតដែលកំពុងតែលាក់ខ្លួន នៅក្នុងព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើនៅ ភូមិអូតាម៉េង ឃុំនឹងស្រុកអន្លង់វែង ដោយសមត្ថកិច្ច កំពុងតែដុតដៃដុតជើងតាមប្រម៉ាញ់ជាបន្ដបន្ទាប់ទៀត។ ក្រោយពីក្រុមឃាតករទាំងនេះបានបោកគ្រាប់បែកចំនួនពីគ្រាប់ទៅលើហ្វូងសមត្ថកិច្ចដើម្បីរំដោះខ្លួននិងបណ្ដាលអោយមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ទទួលរងរបួសកាលបីថ្ងៃមុន។
ដោយជនសង្ស័យ ដែលបានឃាត់ខ្លួនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ រីឯក្រុមបក្សពួកដែលនៅសេសសល់កុំពុងតែលាក់ខ្លួននៅក្នុងព្រៃនោះ សមត្ថកិច្ចកំពុងតែកំណត់មុខសញ្ញាជាបន្តរបន្ទាប់៕










