ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដល់ កៅស៊ូស្ងួត ជាជំនួយរបស់ប្រទេសជប៉ុនចំនួន ១០តោន ទៅសាលារាជធានី ភ្នំពេញ ដើម្បីយកទៅធ្វើ ការជួសជុក ផ្លូវសំបុកមាន់ក្នុងរាជធានីភ្នំពេញ ។ ដោយសារ ស្ថានភាព ផ្លូវនៅរាជធានីភ្នំពេញ បច្ចុប្បន្ន មានសភាព ខូចខាតក្លាយជាសំបុកមាន់ ស្ទើរតែទាំងស្រុង ក្រោយពីធ្វើការជួសជុល រួចក្នុង រយៈពេល តែ១ឬ២ឆ្នាំ មកនេះ ។ កៅ ស៊ូស្ងួត នេះ អាចយកទៅ ជួសផ្លូវ ដែល មានការខូច ជាក្រលុក តូចធំបាន ទាន់ពេលវេលា និង លឿន មានគុណភាពខ្ពស់ទៀតផង នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីល្ងាច ថ្ងៃទី ០៨ កញ្ញានេះ នៅសាលា រាជធានីភ្នំពេញ ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅខែវិច្ឆិកាខាងមុខនេះ ប្រទេសជប៉ុន និងផ្តល់ម៉ាស៊ីនផលិតកៅស៊ូមកដល់កម្ពុជា ក្នុងគោលបំណង សម្រូលក្នុងការជួសជួលផ្លូវ សំបុកមាន់បានងាយស្រួល និងមានគុណភាព ខ្ពស់ ។ ម៉ាស៊ីននេះ អាចផលិតកៅស៊ូបាន ៤តោន ក្នុងមួយថ្ងៃ។
លោកបន្ដថា កៅស៊ូត្រជាក់នេះ យកទៅប្រើសម្រាប់អ៊ុតនៅលើផ្លូវ សំបុកមាន់ ប្រើបានរយៈពេល ១ឆ្នាំ ។ ក្នុងជំហ៊ានទីមួយនេះ ជប៉ុនបាន ប្រគល់ជូន ២០តោន ក្នុងនោះ ក្រសួង សាធារណៈការ សម្រេចផ្ដល់ ជូន សាលារាជធានីភ្នំពេញ ១០ តោន ទុក៥តោន ទៅខាងខេត្តសៀម រាប និង ៥តោនទៀត ទៅខេត្តបាត់ដំបង ។
លោកបន្ដថា ក្រសួងសាធារណៈការ សម្រេច ផ្ដល់កៅស៊ូស្ងួត សម្រាប់យកមក អ៊ុតផ្លូវ សំបុកមាន់នេះ គឺដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរ ខណៈប្រជាពលរដ្ឋ ធ្វើ ដំណើរនៅពេលយប់ តែងតែ ជួបនូវបញ្ហានេះជាញឹកញាប់ និងមានការរិះគុណ ជាច្រើន ពីសាធារណៈជន ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កៅស៊ូស្ងួត ចំនួន១០តោន សម្រាប់យកមកធ្វើការជួសជុល ផ្លូវសំបុមាន់នៅរាជធានីភ្នំពេញ នាពេលនេះ និងអាច កាត់បន្ថយនូវគ្រោះ មហន្ដរាយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានមួយកំរិត ធំ និងជាពិសេសទៀត នោះ ជួយកាត់បន្ថយការចំណាយ ថវិកា រដ្ឋយកមកធ្វើការជួសជុល ទាំងស្រុង ។ ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស តំណាងឲ្យអាជ្ញាធរដែន ដី និងប្រជាពលរដ្ឋ លោកសូមអគុណ ដល់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ពិសេស ម្ចាស់ជំនួយ ប្រទេសជប៉ុន ដែលតែងតែ យកចិត្ដទុកដាក់ គិតគូ ពីហេដ្ឋារច នាសម្ព័ន្ធ ដូចជា ប្រព័ន្ធលូ ,ប្រព័ន្ធ ,ទឹកស្អាត ប្រព័ន្ធភ្លើង និងផ្លូវ នៅកម្ពុជា ជាក់ស្ដែង ថ្ងៃនេះ ជប៉ុនបានប្រគល់ជូនកៅស៊ូស្ងួត សម្រាប់យកមកជួសជុល អ៊ុតផ្លូវ សំបុកមាន់ ចំនួន១០តោន ជាជំនួយរបស់អង្គការ ចៃការ JiCAជូនសាលារាជធានីភ្នំពេនាពេលនេះ។
សូមបញ្ជាក់ថា៖ ផ្លូវនៅរាជធានីភ្នំពេញ ជាង ១៨០០គីឡូម៉ែត្រនិងលូជាង ៦០០០គីឡូម៉ែត្រ កំពុងត្រូវបានអាជ្ញាធរ រាជធា នីគិតគូ ដាក់ បញ្ចូលក្នុងគម្រោង ធ្វើការជួស ជុល រួលហើយដែរ ៕
ដោយ៖ សំរិត