អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនជនភៀសសឹក ចំនួន៤៩៦គ្រួសារ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រគល់ជូនដល់បងប្អូនជនភៀសសឹក ចំនួន៤៩៦គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅទីសុវត្ថិភាព នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្តចានស៊ី ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជំនួសមុខប្រជាពលរដ្ឋជនភៀសសឹក លោក អ៊ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី​ ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកអភិបាលខេត្ត​ បន្តថា ក្រោយពីយោធាសៀមបានបេីកការបាញ់ប្រហារពីមកលេីដែនអធិបតេយ្យរបស់កម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ បណ្ដាលឱ្យពលរដ្ឋស្លូតត្រង់ម្នាក់បានពលីជីវិត និង៣នាក់បានរងរបួស កំពុងសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។ ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋភៀសសឹកមកពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានភៀសខ្លួនមកកាន់ទីសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំជូន។

...

សូមបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនជនភៀសសឹកដែលមកពីតំបន់ប្រឈមតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសភូមិព្រៃចាន់ មានចំនួន៤៩៦គ្រួសារ មនុស្សរាយ១៦៨៦នាក់ /ស្រី ៨៨១នាក់ ក្នុងនោះកុមារ ៣៧៦នាក់ និងជនពិការ១០នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print