កំលាំងកងរាជអាវុធហត្ថក្រុងច្បារមន បង្ក្រាបករណីគ្រឿងញៀន កក្រើក៤ទីតាំងផ្សេងគ្នានៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមនបានឲ្យដឹងនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ ២០២៥ នេះថា ដោយ មានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជហត្ថខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវិរៈសេនីយ៍ត្រី ធី ឆៃ មេបញ្ជា ការកងរាជអាវុធហត្ថក្រុងច្បារមន ចុះបង្ក្រាបករណីគ្រឿងញៀនចំនួន៤ទីតាំងផ្សេងគ្នា៖

ទីតាំងទី១ នៅវេលាម៉ោង០៩ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោក វរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាបករណីគ្រឿងញៀន នៅចំនុចផ្លូវបេតុង នៅភូមិត្រពាំងលេីក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យមានឈ្មោះ ជុន សៀប ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ទីតាំងទី២ តាមការឆ្លេីយបំភ្លឺ ពីជនសង្ស័យ ឈ្មោះ ជុន សៀប បានទទួលគ្រឿងញៀន ពីឈ្មោះ ជួន លក្ខិណា នៅវេលាម៉ោង០៩ និង៥៧នាទីព្រឹក (ថ្ងៃ.ខែ.ឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបន្តឃាត់ខ្លួន ជនសង្ស័យ ចំនួន០១នាក់ នៅក្នុងបន្ទប់ជួល មួយកន្លែង ស្ថិតនៅភូមិត្រពាំងលេីក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ជួន លក្ខិណា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរពុំពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងលេីក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ទីតាំងទី៣ តាមការឆ្លេីយបំភ្លឺ ពីជនសង្ស័យ ឈ្មោះ ជុន សៀ ធ្លាប់ទិញគ្រឿងញៀន ពីឈ្មោះ មាន សុភាព ភេទ ស្រី នៅវេលាម៉ោង១៣ និង១៧នាទីព្រឹក (ថ្ងៃ.ខែ.ឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំ លោក វរសេនីយ៍ត្រី ធី ឆៃ បានសហការជាមួយ មន្ទីរស្រាវជ្រាវបង្រ្កាបបទល្មេីស ដឹកនាំដោយ លោក វរសេនីយ៍ត្រី ទឹម សុី បានបន្តឃាត់ខ្លួន ជនសង្ស័យ ចំនួន០១នាក់ ស្ថិតភូមិឡ ឃុំព្រៃកាសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ មាន សុភាព ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរពុំពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិឡ ឃុំព្រៃកាសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ទីតាំងទី៤ តាមការឆ្លេីយបំភ្លឺ ពីជនសង្ស័យ ឈ្មោះ ជួន លក្ខិណា ថាគ្រឿងញៀនកន្លងមកធ្លាប់ទិញ ពីឈ្មោះ ព្រះ សុីធូរ ភេទប្រុស នៅវេលាម៉ោង១៧ និង៣៥នាទីល្ងាច (ថ្ងៃ.ខែ.ឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងច្បារមន បានសហការជាមួយ មន្ទីរស្រាវជ្រាវបង្រ្កាបបទល្មេីស ដឹកនាំដោយ លោកវរសេនីយ៍ត្រី ទឹម សុី និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសីបានបន្តឃាត់ខ្លួន ជនសង្ស័យ ចំនួន០២នាក់ ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ព្រះ សុីធូរ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិត្របែកទូង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឈ្មោះ ប៊ុត បណ្ឌិត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបេីកបរ ទីលំនៅបច្ចុប្បន្ន ភូមិឈ្នួល ឃុំស្នំក្រពេី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

...

បច្ចុប្បន្ននៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យនិងវត្ថុតាង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print