ដុតផ្ទះម្តាយនិងប្អូនស្រីបង្កេីត,ជនសង្ស័យត្រូវបានសមត្ថកិ​ច្ចស្រុកគងពិសីឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷កំលាំងអធិការដ្ឋាននគរបាលស្រុកគ​ងពិសី​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ យ៉ាង​ សុ​ខលី​ អធិការនគរបាលស្រុក​ បា​នធ្វេីអន្ដរាគមន៍រថយន្ដ​ពន្លត់អគ្គិភ័យចេញប្រតិបត្ដិការសង្រ្គោះករណីឆេះ​ផ្ទះ២ខ្នង​ នៅរសៀលថៃ្ងទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបឹងប្រស្រែ​ ឃុំព្រៃញាតិ​ ស្រុកគងពិសី​ ។

ជាលទ្ធផលដោយសារតែការទទួ​លបានព័ត៌មានយឺត​ និងការជួយអ​ន្ដរាគមន៍មានការយឺតយូរ ធ្វេីឱ្យអគ្គិភ័យឆេះលេបត្របាក់ផ្ទះទាំង២ខ្នងអស់ស្ទេីរតែទាំងស្រុង​។ កករណីអគ្គិភ័យនេះបណ្ដាលមកពី កូនប្តុសដុតផ្ទះម្តាយបង្កេីត​និងប្អូនស្រីខ្លួនបង្កេីត។ 

ជនសង្ស័យដែ​លសមត្ថកិ​ច្ចឃាត់ខ្លួនមានឈ្មោះ សយ លីម ភេទប្រុ​ស អាយុ ៣៥ឆ្នាំ រស់នៅភូ​មិឃុំកើតហេតុខាងលើ ជាកូនប​ង្កេីតដែលមានម្តាយឈ្មោះ ទន់ ណាត  អា​យុ ៦០​ឆ្នាំ ហើយផ្ទះឈើលើថ្មក្រោម ទទឹ​ង៦ម៉ែត្រ បណ្តោយ៧ម៉ែត្រ និងឆេះផ្ទះប្អូនស្រីរបស់ខ្លួនឈ្មោះ 

ស​យ និច អាយុ ៣២ឆ្នាំ ឆេះអស់ទាំងស្រុង។ ជាក់ស្ដែងឆេះរបស់របរប្រើ​ប្រាស់ក្នុងផ្ទះដូចជា៖

-ប្រាក់ដុល្លាអាមេរិក៣០០ដុល្លា 

-វិញ្ញាបនបត្រសម្គាល់ម្ចាស់អច​លនវត្ថុ​​ ៤សន្លឹក 

-កង់អាគុយ១គ្រឿង

-អត្តសញ្ញាណប័ណ្ណ២សន្លឹក

-ស្រូវចំនួន២៥០គីឡូក្រាម

-ទូទឹកកក១គ្រឿង

-ធុងបាស់១គ្រឿង

-សម្លៀកបំពាក់

-កាតវ៉ាក់សាំង ប័ណ្ណក្រីក្រ កាតគ្រីម៉ូតូ ២​ សន្លឹក

-សំបុត្រកំណើត សៀវភៅស្នាក់​នៅ 

-សម្លៀកបំពាក់ទាំងអស់​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print