ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីប្រជាពលរដ្ឋ ម្នាក់ បានចុះលាងដៃ ក៏ប្រទះឃើញសពអណ្ដែតទឹកក្រោមស្ពានធ្លកនៅក្រុងស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៥ស្ថិតលើកំណាត់ផ្លូវជាតិលេខ១៣ក្នុងភូមិធ្លកសង្កាត់សង្ឃ័រក្រុងស្វាយរៀង។
បើតាមអ្នកភូមិបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានចុះទៅលាងដៃនៅស្ពានធ្លក ក្នុងសង្កាត់សង្ឃ័ បន្ទាប់មកស្រាប់តែក្រឡេកឃើញសពអណ្ដែតទឹកនិងធំក្លិនទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចភ្លាមៗតែម្ដង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់និងហ៊ុមព័ទ្ធខ្សែកន្លែងកើតហេតុដើម្បីអោយសមត្ថកិច្ចជំនាញមកពិនិត្យសពបន្តទៀត ដោយសពមិនទាន់ស្គាល់អត្តសញ្ញាណស្រីឬក៏ប្រុសនៅឡើយ។
...










