រថយន្តដឹកឈើលោតឆ័ត្រត្រូវកម្លាំងចម្រុះស្ទាក់ចាប់បានជិតរង្វង់មូលយាយទូលចេក

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តម៉ាកតូយូតា តាកូម៉ា មួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខតាកែវ2A-0849 ដឹកឈើលោតឆ័ត្រប្រភេទធ្នង់ចូលក្រុងបានលុង ត្រូវក្រុមចម្រុះស្ទាក់ចាប់បាននៅចំណុចជិតរង្វង់មូលយាយទូលចេក។

ការស្ទាក់ចាប់រថយន្តដឹកឈើលោតឆ័ត្រនេះធ្វើឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី៨ ខែកញ្ញ ឆ្នាំ២០១៦ លើដងផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

លុះព្រឹកឡើងថ្ងៃទី៩ ខែកញ្ញនេះ កម្លាំងចម្រុះក៏បានប្រគល់រថយន្តនិងឈើជាវត្ថុតាងទៅឲ្យខាងផ្នែករដ្ឋបាលព្រៃឈើដែលគ្រប់គ្រងដោយលោកហុង សុវណ្ណរាន ជានាយផ្នែកគ្រប់គ្រង៣ក្រុងស្រុក ប៉ុន្តែខាងផ្នែករដ្ឋបាលព្រៃឈើលំផាត់ពុំហ៊ានទទួលទេ សង្ស័យថាបានទទួលលាភសក្ការពីក្រុមឈ្មួញម្ចាស់រថយន្តនោះហើយមើលទៅក៏យកឡេះថាកន្លែងចង្អៀតដាក់មិនកើតទើបឲ្យសមត្ថកិច្ចចម្រុះប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើវិញ។

បើតាមការបញ្ជាក់ពីក្រុមចម្រុះបានឲ្យដឹងថា រថយន្តនេះដឹកឈើជារៀងរាល់ថ្ងៃឲ្យតែមកដល់ទីរួមខេត្តគឺបន្ថែមល្បឿនដោយមិនញញើតច្បាប់ចរាចរណ៍នោះទេ។ ហេតុដូច្នេះក៏សង្ស័យបានដេញតាមឃាត់រថយន្តឃើញឈើ រីឯម្ចាស់បានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

សមត្ថកិច្ចបានបន្តទៀតថា ឈើទាំងនោះដឹកចេញពីស្រុកកូនមុំមកក្រុងបានលុង ហើយបន្តទៅតាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅច្រកទ្វារអន្រតជាតិអូរយ៉ាដាវ តែសំណាងមិនល្អក៏ជាប់អន្ទាក់សមត្ថកិច្ចតែម្តង។

បច្ចុប្បន្នរថយន្តនិងឈើល្មើសច្បាប់ទាំងនោះត្រូវបានសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពក្រុងបានប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីវាស់វែងរីឯឈើទាំងនោះមានចំនួន៤៧ដុំកំពុងរក្សាទុកនៅខណ្ឌរដ្ឋព្រៃឈើ។ ចំណែកម្ចាស់រថយន្តសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ព្រៃឈើ ៕

vuth-5 vuth-6 vuth-2 vuth-4 vuth-3 vuth-1 vuth-7

ដោយ៖ វុទ្ធឦសាន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print