ខេត្តកោះកុង ៖ ព្រឹកស្អែក ! លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ និងកម្រិត២ នៅសាលមហោស្រពខេត្តកោះកុង។
ក្នុងកម្មវិធីនេះផងដែរ ក៏មានមន្ត្រីរាជការដែលជាតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងប្រធានមន្ទីរពេទ្យទូទាំងប្រទេស បានមកជួបជុំគ្នានៅខេត្តកោះកុង ដើម្បីចែករំលែកនូវបទពិសោធ ក៏ដូចជាព័ត៌មានជាមួយគ្នា ទៅវិញទៅមកពីភាពជាគំរូក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន៕
ដោយ ៖ សិលា
...










