ប្រទេសថៃ ៖ បន្ទាប់ពីប្រភពព័ត៌មានទម្លាយថា ទាហានថៃគ្រោងវាយប្រហារនៅតំបន់ថ្មដា និងតំបន់អូរភ្លូកដំរី ពោធិ៍សាត់ ! បែរជាអ្នកនាំពាក្យកងទ័ពថៃបដិសេធ«មិនមានផែនការ»វាយប្រហារលើ នៅតំបន់ថ្មដា និងអូរផ្លក់ដំរី ក្នុងខេត្តពោធិ៍សាត់នៅថ្ងៃនេះ ។
សូមបញ្ជាក់ថា ៖ តាមប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបានឱ្យដឹងបានទម្លាយប្រាប់បណ្តាញសារព័ត៌មាន ថា ៖ ទាហានថៃគ្រោងវាយប្រហារនៅតំបន់ថ្មដា និងតំបន់អូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
កងយោធពលខេមរភូមិន្ទថៃ នៅថ្ងៃទី ១៧ វិច្ឆិកានេះ បានចេញមុខប្រកាសបដិសេធសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជាដែលលើកឡើងថា ទាហានថៃកំពុងរៀបចំផែនការវាយប្រហារនៅតំបន់ថ្មដា និងអូរផ្លក់ដំរី ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ Thai Enquirer។
ប្រភពដដែលបានស្រង់សម្តីលោកវរសេនីយ៍ឯក Richa Suksuwanon អ្នកនាំពាក្យរងនៃកងទ័ពថៃបាននិយាយថា របាយការណ៍ទាំងនោះមិនពិត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៦ វិច្ឆិកាបណ្តាញផ្សាយរបស់កម្ពុជា បានដកស្រង់ប្រភព “គួរឱ្យទុកចិត្ត” ដែលអះអាងថា កងកម្លាំងថៃកំពុងរៀបចំការវាយប្រហារនៅក្នុងតំបន់ទាំងនេះ ដោយអាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា កំពុងតាមដានស្ថានការណ៍៕
ដោយ ៖ សិលា










